ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលចូលបម្រើការងារ ក្រោមអធិបតីភាពលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់,លោក ហ៊ែល សុធារិទ្ធ នាយកវិទ្យាស្ថានគ្រប់គ្រងនៃបណ្ឌិតសភានគរបាលកម្ពុជា ។
លោកឧត្តមសេនីយ៏ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា បេក្ខជនត្រូវប្រឡងជ្រើសរើសក្របខណ្ឌមន្រ្តីនគរបាលចំនួន ៣៦៨នាក់ ក្នុងនោះស្រីចំនួន ១៧៧នាក់ ក្នុងចំណោមបេក្ខជន ៣៦៨នាក់នោះអវត្តមានចំនួន ០៨នាក ស្រីចំនួន ០៣នាក់ ។
លោកឧត្តមសេនីយ៍ទោបន្តថា បេក្ខជនប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាល ឆ្នាំ២០១៦នេះ តម្រូវការអ្នកមានចំណេះដឹងពិតប្រាកដ មិនលំអៀង ព្រោះនេះ ជាទំពាំងស្នងឫស្សី ហើយចំរ៉ាញយកត្រឹមតែចំនួន៨៦នាក់ប៉ុណ្ណោះ ។
លោកឧត្តមសេនីយ៍ទោស្នងការនគរបាលបន្តទៀតថា ឆ្នាំ២០១៦ បេក្ខជនប្រឡងមានចំនួនច្រើនជាងឆ្នាំកន្លងមក ហើយតម្រូវការបេក្ខជនត្រូវជាប់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិក៏មានចំនួនច្រើនជាងឆ្នាំមុនៗដែរ ៕ ប៉ឹម ពិន