ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ James Rodriguez របស់ក្លិប Real Madrid រងការព្រមានផ្តាច់ជីវិតតាមរយៈTwitter

ចែករំលែក៖

ខ្សែបម្រើប្រយុទ្ធ James Rodriguez របស់ក្លិប Real Madrid ត្រូវបានរងការ ព្រមានសម្លាប់ដោយការផ្ញើសារតាម បណ្តាញសង្គម Twitter ។

ម្តាយរបស់កីឡាករ James Rodriguezក៏បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅប៉ូលិសផងដែរចំពោះករណីគំរាមផ្តាច់ជីវិតនេះ ។

ប្រភពព័ត៌មានGoal.comបានឲ្យដឹងថាការគំរាមនេះកើតឡើងក្រោយពេលកីឡា ករ James Rodriguez សម្រេចចិត្តមិនចូល រួមក្រុមជម្រើសជាតិកូឡុំប៊ីហើយអ្នកគំរាមប្រហែលជាអ្នកគាំទ្របាល់ទាត់របស់ក្រុមជម្រើសជាតិ។

បុរសម្នាក់បានផ្ញើសារមកកាន់ James Rodriguez ដោយមានរូបភាពកាំភ្លើងនិងគ្រាប់ជាច្រើនហើយនិយាយថា “យើងនឹង ទៅផ្ទះរបស់អ្នកយើងមានកាំភ្លើងចូរឯងលាអ្នកដែលអ្នកឯងស្រលាញ់ឲ្យហើយ ទៅ”។

គួររំលឹកថា មានកីឡាករវ័យ២៧ឆ្នាំ ឈ្មោះ Andres Escobar ត្រូវបានបាញ់ សម្លាប់ចោលដែរ បន្ទាប់ពីក្រុមជម្រើសជាតិកូឡុំប៊ីធ្លាក់ពីកម្មវិធីWorld Cupឆ្នាំ១៩៩៤ដោយសារតែកីឡាករនោះធ្វើឲ្យបាល់ចូលទីខ្លួនឯង៕

r3


ចែករំលែក៖