ព័ត៌មានទាន់ហេតុការណ៍៖

​កីឡាករ Andy Murray ក្លាយទៅជាម្ចាស់ជើងឯក China Open ឆ្នាំ២០១៦

ចែករំលែក៖

កីឡាករវាយតឺន្នីស Andy Murray ក្លាយទៅជាម្ចាស់ជើងឯកនៃកម្មវិធី China Open ឆ្នាំ២០១៦បន្ទាប់ពីយកឈ្នះកីឡាករGrigor Dimitrov ដោយលទ្ធផល 6-4 7-6 (7-2) នៅវគ្គផ្តាច់ព្រ័ត្រ។

នេះគឺជាពានរង្វាន់ទី៥ក្នុងឆ្នាំ២០១៦ របស់ Andy Murray ដែលទទួលបានហើយជាពានរង្វាន់ទី៤០នៅក្នុងអាជីពទាំងមូល របស់គាត់ផងដែរ ។

Andy Murray បាននិយាយប្រាប់សារ ព័ត៌មាន Sky Sports ថា ” សប្តាហ៍នេះពិតជាពិសេសខ្លាំងណាស់សម្រាប់ខ្ញុំ។ ការ ប្រកួតថ្ងៃនេះគឺកម្រិតកំពូលតែម្តងដោយ កីឡាករ Grigor លេងបានល្អធ្វើឲ្យខ្ញុំ ពិបាកនឹងទទួលជ័យជម្នះណាស់។ ខ្ញុំរីក រាយនឹងទម្រង់លេងរបស់ខ្ញុំចំពោះការប្រកួតចុងក្រោយនេះ”។កីឡាករលំដាប់លេខ២ របស់ពិភពលោក Andy Murrayក៏កំពុងតែប្រដេញយកតំណែងលំដាប់ លេខ១ពិភពលោកពីកីឡាករសញ្ជាតិស៊ែប៊ី Novak Djokovic ៕

aes


ចែករំលែក៖