ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដឡិចស៊ីសបើកថយក្រោយមិនប្រយ័ត្នបុកម៉ូតូបណ្តាលឲ្យរងរបួសស្រាល២នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៧និង១០នាទី នៅលើកំណាត់ផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ១-២ ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង រវាងម៉ូតូ នឹងរថយន្តបណ្ដាលឲ្យរបួសស្រាល២នាក់ ។

តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខគ្មាន ឌុបគ្នា៣នាក់ បើកបរដោយឈ្មោះ រ៉េត ភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ មិនមានរបួសទេ ដោយសារបានពាក់មួកសុវត្ថិភាព ចំណែកអ្នករួមដំណើរ២នាក់ ទី១ ឈ្មោះ ធឹមយ៉ាន ភេទប្រុស អាយុ ៤៥ ឆ្នាំ របួសក្បាលផ្នែកខាងក្រោយ មិនពាក់មួកសុវត្ថិភាព ទី២ ឈ្មោះ ភ័ក្រ ពេជ ភេទប្រុស អាយុ០៦ឆ្នាំ របួសស្រាល មិនបានពាក់មួកសុវត្ថិភាព ទាំង៣នាក់ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ បានបុករថយន្តបើកថយក្រោយ ឆ្លងកាត់ផ្លូវ ម៉ាក ឡិចស៊ីស (Lexus) Rx300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I 4148 បើកបរដោយឈ្មោះ ផន់ ញ៉ី ភេទស្រី អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ បានរត់គេចខ្លួនបាត់ ។

តាមការសន្និដ្ឋានជាបឋមរបស់សមត្ថកិច្ច អ្នកបើកបររថយន្តបើកថយក្រោយខ្ជីខ្ជារ ខ្វះការប្រុងប្រយ័ត្ន។ ករណីនេះសមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿង និងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ ស្វាយ និងបន្ដស្រាវជ្រាវរកជនប្រព្រឹត្តមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី

4 1
3


ចែករំលែក៖