ខេត្តបាត់ដំបង៖ ដោយអនុវត្តបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៤០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះធ្វើការបង្ក្រាប ករណីក្រុមក្មេងទំនេីង (បង្ហោះម៉ូតូ) ១លើក ដែលបានធ្វើសកម្មភាពលើដងផ្លូវ ត្រង់ចំណុចផ្លូវជាតិលេខ59 ភូមិថ្មីឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឃាត់ខ្លួនបានក្មេងទំនេីង៨នាក់ និងម៉ូតូ ២គ្រឿង នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង៖ ១-ឈ្មោះ សួម លីស៊ីង ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង, ២-ឈ្មោះ ជេវ សុផាត ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិអូរដាលើឃុំបឹងរាំង ស្រុកកំរៀង, ៣-ឈ្មោះ សម្បត្តិ សុខហេង ភេទ ប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង, ៤-ឈ្មោះ ធុង វឌ្ឍនា ហៅមឹង ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដា ស្រុកកំរៀង, ៥- ឈ្មោះ ទូច ពលៈ ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង, ៦-ឈ្មោះនឿន ណារីន ហៅពេម ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំត្រាល ស្រុកកំរៀង, ៧-ឈ្មោះ វ៉ា ម៉ានីន ហៅលីន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិសំរោង ឃុំអូរដា ស្រុកកំរៀង និង ៨-ឈ្មោះ មុត ចិត្រា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាំយកមកអធិការដ្ឋាននគរបាលស្រុកកំរៀង ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើក្រុមក្មេងទំនេីង ដែលបង្ហោះម៉ូតូ បង្កភាពអនាធិតេយ្យ ក្នុងមូលដ្ឋានទាំង០៨នាក់ និងបានអប់រំឱ្យបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតឱ្យអាណាព្យាបាល មកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត ចំណែកឯម៉ូតូបានដកហូតម៉ូតូ២គ្រឿង រក្សាទុករយ:ពេល៣ខែនៅអធិការដ្ឋាននគរបាលស្រុកកំរៀង៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច