អន្តរជាតិ ៖ លោក Guo Jiakun អ្នកនាំពាក្យ ក្រសួងការបរទេសចិន បាន ឆ្លើយ សំណួរ អំពី ការ ទាក់ទងគ្នា នៅ ជំហានក្រោយ រវាង មន្ត្រី ជាន់ ខ្ពស់ ចិន និងអង់គ្លេស ក្នុង សន្និសីទ កាសែត ប្រចាំ ថ្ងៃទី ២៣ ខែ មករាថា ស្ថានការណ៍ អន្តរជាតិ នាពេល បច្ចុប្បន្ន មានភាពរង្គោះរង្គើ ខ្លាំង ចិន និង អង់គ្លេស ជា រដ្ឋ សមាជិក អចិន្ត្រៃយ៍ នៃ ក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ ការ បង្កើន ការប្រាស្រ័យ ទាក់ទង និង កិច្ចសហប្រតិបត្តិការ នឹងគ្នា គឺ សមស្រប នឹង ផលប្រយោជន៍ របស់ ប្រទេសទាំងពីរនិងពិភពលោក ។
សំដៅ ចំពោះ ការដែល លោក Trump ប្រធានាធិបតីអាមេរិក អះអាងថា កំពុង បញ្ជូនកម្លាំង យោធា ជា ច្រើន ទៅ កាន់ អ៊ីរ៉ង់ លោក Guo Jiakun បាន ថ្លែងថា ភាគីចិន សង្ឃឹមថា អ៊ីរ៉ង់អាច រក្សា ស្ថិរភាពជាតិ ហើយ សង្ឃឹមថា បណ្តាភាគី ថែរក្សា សន្តិភាព រក្សាភាពអត់ធ្មត់ និង ដោះស្រាយ ការខ្វែង គំនិត តាម ការចរចា។
ទាក់ទិននឹង កិច្ចប្រជុំ ត្រីភាគី រុស្ស៊ី- អាមេរិក- អ៊ុយក្រែនដែល បើក ធ្វើ នៅ អេមីរ៉ាត អារ៉ាប់រួម លោក Guo Jiakun បាន ថ្លែងថា ជំហរ របស់ ភាគីចិន ចំពោះ វិបត្តិ អ៊ុយក្រែន គឺ ច្បាស់លាស់ណាស់ ពោលគឺ ការសន្ទនា និង ពិគ្រោះពិភាក្សា ជា ផ្លូវ ដ៏ ត្រឹមត្រូវ តែមួយ គត់ សម្រាប់ ដោះស្រាយ វិបត្តិ៕
ប្រភព ៖ (CCFR)

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច