ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្ក្រាបករណីជំរិតទារប្រាក់ ឃាត់ខ្លួនជនបរទេសបានចំនួន៨នាក់ តាមដីការបស់តុលាការ

ចែករំលែក៖

ភ្នំពេញ÷ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីជំរិតទារប្រាក់ តាមដីការបស់តុលាការ។ 

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ព្រំ 

សារឿន អនុប្រធាននាយកដ្ឋាន បានស្រាវជ្រាវករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស(ជំរិតទារប្រាក់) ទៅលើឈ្មោះ ZHU XUELIN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ចាប់ឃាត់បានជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៨នាក់ដូចខាងក្រោម៖ 

១.ឈ្មោះ DENG CHAO  ភេទប្រុស ជនជាតិចិន ។

២.ឈ្មោះ XUE JIAN ភេទប្រុស ជនជាតិចិន ។

៣.ឈ្មោះ KAMAL PRASAD PATHAK ភេទប្រុស ជនជាតិនេប៉ាល់ ។

៤.ឈ្មោះ DINESH GURUNG ភេទប្រុស ជនជាតិនេប៉ាល់ ។

៥.ឈ្មោះ KARMA WANGEL THING ភេទប្រុស ជនជាតិនេប៉ាល់ ។

៦.ឈ្មោះ DEEPAK KUMAR THAPA ភេទប្រុស ជនជាតិនេប៉ាល់ ។

៧.ឈ្មោះ SURENDRA BK ភេទប្រុស ជនជាតិនេប៉ាល់ ។

៨.ឈ្មោះ GU WUNAN ភេទប្រុស ជនជាតិចិន ។

ដល់ថ្ងៃទី២១.០១.២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរំដោះជនរងគ្រោះចេញពីក្នុងក្រុមហ៊ុនអនឡាញ ស្ថិតនៅខេត្តមណ្ឌគិរី ។

 

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឈ្មោះ Deng Chao បានចាប់ខ្លួនឈ្មោះ ZHU XUELIN ពីអាកាសយានដ្ឋានអន្តរជាតិថ្មី យកទៅឃុំទុកនៅក្នុងផ្ទះវីឡាមួយកន្លែង ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយក្រុមជនសង្ស័យមានជនជាតិចិន ,ជនជាតិនេប៉ាល់ និងជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើ បានគម្រាមកំហែងជំរិតទារប្រាក់ពីជនរងគ្រោះចំនួន ៥០.០០០$ ជាថ្នូរនឹងការដោះលែង។ បន្ទាប់ពីឃុំខ្លួនជនរងគ្រោះរយៈពេល០៤ថ្ងៃ នៅថ្ងៃទី២០ ខែ មករា ឆ្នាំ២០២៦ ក្រុមជនសង្ស័យខាងលើ បានយកជនរងគ្រោះទៅលក់ឲ្យក្រុមហ៊ុនអនឡាញខុសច្បាប់នៅខេត្តមណ្ឌគិរី ។

     

ក្រោយពីការសួរនាំជនសង្ស័យទាំង០៨នាក់ខាងលើបានឆ្លើយសារភាពថា៖ ពួកខ្លួនពិតជាបានចាប់ខ្លួនជនរង គ្រោះ ទៅឃុំទុកនៅក្នុងផ្ទះវិឡាមួយកន្លែង ជំរិតទារ ប្រាក់ចំនួន ៥០.០០០$ រួចយកជនរងគ្រោះទៅលក់បន្តឲ្យក្រុមហ៊ុនអនឡាញខុសច្បាប់ ពិតប្រាកដមែន៕


ចែករំលែក៖