ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ម៉ែន សំអន៖ កម្ពុជា-វៀតណាមបានបង្ហាញយ៉ាងច្បាស់មិត្តភាពប្រពៃណី និងសាមគ្គីភាពជិតស្និទ្ធរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ .សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ កម្ពុជា-វៀតណាម បានបង្ហាញយ៉ាងច្បាស់ចំពោះមិត្តភាពប្រពៃណី និងសាមគ្គីភាពជិតស្និទ្ធរវាងគណបក្សទាំងពីរ ប្រជាជនទាំអពីរ និងប្រទេសជាតិទាំងពីរឱ្យកាន់តែល្អបន្ថែមទៀតតាមរយៈដំណើរទស្សនកិច្ច របស់គណៈប្រតិភូ តំណាង សម្ដេចតេជោគណបក្សប្រជាជនកម្ពុជា នៅវៀតណាម។

      សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជានកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងជំនួបសម្តែងការគួរសម និងអបអរសាទរ លោក តូ ឡឹម អគ្គលេខា ធិការ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀត ណាម នៅទីក្រុងហាណូយ កាលពីរ សៀលថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦  ខែមករា ឆ្នាំ២០២៦។ 

    លោក តូ ឡឹម បានអរគុណដល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ចំពោះសារអបអរសាទរចំពោះភាពជោគជ័យនៃសមាជជាតិលើកទី១៤។ 

ចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានដឹកនាំគណៈប្រតិ ភូគណបក្សប្រជាជនកម្ពុជា មកកាន់ប្រទេសវៀតណាម ដើម្បីអបអរសាទរដោយផ្ទាល់ ដោយហៅដំណើរទស្សន កិច្ចនេះថា ជាការបង្ហាញយ៉ាងច្បាស់នៃមិត្តភាពប្រពៃណី និងសាមគ្គីភាពជិតស្និទ្ធរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ។ សមាជ បក្សលើកទី១៤ គឺជាការចាប់ផ្តើមនៃយុគ សម័យអភិវឌ្ឍន៍ថ្មីមួយសម្រាប់ប្រទេសវៀតណាម ក្រោមបាវចនា សាមគ្គីភាព ប្រជាធិបតេយ្យ វិន័យ វឌ្ឍនភាព និងការអភិវឌ្ឍ ។  

    លោក តូ ឡឹម បានបញ្ជាក់ថា៖ សមាជនេះ បានបង្ហាញពីឆន្ទៈដ៏មុតមាំ ឯកភាពជាតិ និងសេចក្តីប្រាថ្នារបស់ប្រទេសវៀតណាម ក្នុងការកសាងប្រទេសមួយប្រកបដោយសន្តិ ភាព ឯករាជ្យ វិបុលភាព និងសុភមង្គល ខណៈពេលដែលកំពុងកំណត់គោលដៅ និងចក្ខុវិស័យជាតិរយៈពេលវែង។

     សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  បានអបអរសាទរចំពោះភាពជោគជ័យ នៃសមាជបក្សលើកទី១៤ របស់វៀតណាម និងបានសាទរចំពោះ ឯកឧត្ដម តូ ឡឹម ត្រូវបានជ្រើសតាំងឡើងវិញជាអគ្គលេខាធិការនៃកិច្ចប្រជុំពេញអង្គលើកទី១ នៃគណៈកម្មាធិការកណ្តាលបក្ស នីតិកាលទី១៤។

   សម្តេច ម៉ែន សំអន បានសរសើរសមិទ្ធផលយ៉ាងទូលំទូលាយរបស់ប្រទេសវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម តូ ឡឹម ដោយលើកឡើងពីកំណែទម្រង់រដ្ឋបាល ភាពជោគ ជ័យនៃសេចក្តីសម្រេចរបស់សមាជបក្សលើកទី១៣កំណើ នសេដ្ឋកិច្ចរឹងមាំ និងការកែលម្អស្តង់ដារជីវភាព៕. ដោយ សំរិត


ចែករំលែក៖