ព័ត៌មានទាន់ហេតុការណ៍៖

នៅក្នុងឆ្នាំ២០២៥! អគ្គនាយកដ្ឋានពន្ធដារ​ ប្រមូលចំណូល សម្រាប់ថវិកាជាតិបានជាង ៣.៥ពាន់លានដុល្លារ កើនឡើង៣%

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ក្នុងឆ្នាំ២០២៥​ បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ថវិកាជាតិ បានចំនួនជាង ១៤ ៣៤៥ ប៊ីលានរៀល ឬប្រមាណជាង ៣ ៥៧៧ លានដុល្លារអាម៉េរិក កើនឡើងជាង៣ ភាគរយ ឬប្រមាណ ១១២លានដុល្លារ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

របាយការណ៍នៃការប្រមូលចំណូលពន្ធដារឆ្នាំ២០២៥ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២៥ ព្រមទាំងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅអគារអគ្គនាយកដ្ឋានពន្ធដារថ្មី (Tax Tower) ដែលស្ថិតនៅតំបន់ជ្រោយចង្វារ។

សូមជម្រាបថា យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងប្រមូលចំណូលពីពន្ធដារឱ្យបានចំនួន ១៣ ២៩២ ប៊ីលានរៀល ត្រូវប្រមាណ ៦,១២ ភាគរយ នៃ ផ.ស.ស. ឬថយចំនួន ៥,៤ ភាគរយ ធៀបនិងច្បាប់ហិរញ្ញឆ្នាំ២០២៥៕ដោយ​៖តារា​


ចែករំលែក៖