ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីប្រពន្ធនាយរងបុស្តិ៍នគរបាលសង្កាត់អូរតាវ៉ៅ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនសង្ស័យត្រូវឃាតកសម្លាប់យ៉ាងព្រៃផ្សៃ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ស្ត្រីប្រព័ន្ធរបស់នាយរងប៉ុស្តិ៍នគរបាលសង្កាត់អូរតាវ៉ៅម្នាក់សង្ស័យត្រូវឃាតកវាយសម្លាប់បណ្តាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដែលរហូតមកដល់ពេលនេះ សមត្ថកិច្ចបាននិងកំពុងតាមប្រមាញ់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ។

គេនៅមិនទាន់ដឹងពីមូលហេតុ ឈានដល់ករណីឃាតកម្មជនរងគ្រោះជាប្រពន្ធរបស់នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅនៅឡើយទេ ។

ករណីភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងក្រោយអាងប្រជៀវ ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ កូវ ស៊ីវហេង ភេទស្រី អាយុ២៥ឆ្នាំ មានប្តីឈ្មោះ ទូច ជិនលី អាយុ៣១ឆ្នាំ ជានាយរងបុស្តិ៍នគរបាលសង្កាត់អូរតាវ៉ៅ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៕

we ds es r34 re


ចែករំលែក៖