ព័ត៌មានទាន់ហេតុការណ៍៖

ច្រាំងទន្លេទីរួមខេត្តកំពង់ចាមបានបាក់ស្រុតជាបន្តបន្ទាប់នៅវេលារំលងអធ្រាត្រ

ចែករំលែក៖

ខេត្តកំពង់ចាម÷ នៅវេលាម៉ោងជាង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ច្រាំងទន្លេមេគង្គ ស្ថិតនៅសង្តាត់កំពង់ចាម ក្រុងកំពង់ចាមបានបន្តបាក់ស្រុតចូលទឹកទន្លេ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកលក់ដូរតាមមាត់ទន្លេ។

នាឱកាសនោះ លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យនិងហាមដល់បងប្អូនប្រជាពលរដ្ឋមិនឲ្យធ្វើដំណើរឆ្លងកាត់និងលក់ដូរនៅតាមមាត់ទន្លេក្បែរកន្លែងដែលរងការបាក់ស្រុតនោះទេ ជៀសវាងមានគ្រោះថ្នាក់ផ្សេងៗ។ លើសពីនេះលោកអភិបាលខេត្តបានណែនាំដល់កងកម្លាំង អាវុធហត្ថនិងកងកម្លាំងនគរបាលខេត្ត ព្រមទាំងអាជ្ញាធរក្រុង សហការគ្នាក្នុងការសម្រួលដល់ការធ្វើដំណើរនិងបិទចរាចរណ៍ជាបណ្ដោះអាសន្ន រង់ចាំមន្ត្រីជំនាញត្រួតពិនិត្យនិងជួសជុលឡើងវិញ។

សូមបញ្ជាក់ថា គិតមកត្រឹមម៉ោង ១២យប់នេះ ច្រាំងទន្លេខាងលើបានបន្តបាក់ស្រុតប្រវែងប្រមាណ១០០ម៉ែត្រ ទទឹងប្រមាណ១០ម៉ែត្រ៕


ចែករំលែក៖