ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់នៅស្រុកមុខកំពូល

ចែករំលែក៖

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលបង្រ្កាបចាប់ខ្លួនកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ស្ថិតក្នុងភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខណៈកំពុងជិះម៉ូតូតាមដងផ្លូវត្រឡប់មកពីទិញគ្រឿងញៀនពីមេក្លោងនៅឯស្រុកកងមាស ខេត្តកំពង់ចាម វិញ ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ជ្រិន ចិន្តា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ។ ជនល្មើសរូបនេះជាមុខសញ្ញាប្រើប្រាស់និងជួញដូរគ្រឿងញៀន ដែលសមត្ថកិច្ចនគរបាលកំណត់ និងតាមដាននាពេលកន្លងមក។

ប្រភពដដែលបន្តទៀតថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលទទួលបានព័ត៌មានថាជនល្មើសរូបនេះជិះម៉ូតូទៅទិញគ្រឿងញៀនពីមេក្លោង នៅភូមិអូរ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម ទើបសមត្ថកិច្ចប៉ូលិសដាក់កម្លាំងចាំឃ្លាំមើលរហូតប្រទះឃើញជនល្មើសរូបនេះជិះម៉ូតូតាមដងផ្លូវ ក៏ឃាត់ឲ្យឈប់សុំធ្វើការត្រួតពិនិត្យរហូតរកឃើញមានវត្ថុតាងជាក់ស្តែង ចាប់វាយខ្នោះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

 

asb-2 asb asb-1


ចែករំលែក៖