ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ដកហូតថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួន ដកហូតវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ កាលពីវេលាម៉ោង១៩ និង៥០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចច្រកចូលផ្ទះសំណាក់យីហោ “រីករាយ” តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនល្មើសឈ្មោះ ជីម យ៉ាំងជក់ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ ទិញ-លក់អេតចាយ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដើមមៀនបានចេញល្បាតក្នុងភូមិសាស្ត្រ ខណៈនោះក៏បានប្រទះឃើញជនល្មើសជិះកង់គួរឲ្យសង្ស័យ ក៏ហៅឲ្យឈប់សុំត្រួតពិនិត្យ រហូតរកឃើញមានវត្ថុតាងជាក់ស្តែងឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

dw tw3


ចែករំលែក៖