ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានចុះបង្ក្រាបករណីវាយនិងគំរាមប្លន់យកទូរស័ព្ទដៃ និងធាក់ប្លន់យកម៉ូតូ ០១គ្រឿងម៉ាកនិច។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងនៅថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា
កាលពីថ្ងៃអាទិត្យ ១៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
នៅរាជធានីភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦មានករណីអំពើលួចមានស្ថានទម្ងន់ទោស(វាយនិងគំរាមប្លន់យកទូរស័ព្ទដៃនិងធាក់ប្លន់យកម៉ូតូ ០១គ្រឿងម៉ាកនិច) នៅចំណុចផ្លូវកប់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០២និង៣០នាទី និងអំពើ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
បន្ទាប់ពីកើតហេតុរួច ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្មួញឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងជនរងគ្រោះបានសហការជាមួយសមត្ថកិច្ចឆែកប្រព័ន្ធជីភីអេស ភ្ជាប់លើម៉ូតូម៉ាកនិច (ដែលត្រូវក្រុមជនសង្ស័យធាក់ប្លន់យកទៅឃើញម៉ូតូ លោតជីភីអេសនៅគោលដៅក្នុងភូមិស
រមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយក៏ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនក្រុមជនសង្ស័យ÷
១-ឈ្មោះ ខុម ជាន់ទី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
២-ឈ្មោះ ហ៊ន វីរៈ ហៅ មាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោក សង្កាត់+ខណ្ឌកំបូល រាជធានីភ្នំពេញ(ឃាត់ខ្លួន មានសារធាតុញៀន) ។
៣-ឈ្មោះ ញិល ជាវ៉េត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោក សង្កាត់+ខណ្ឌកំបូល រាជធានីភ្នំពេញ(ឃាត់ខ្លួន មានសារធាតុញៀន) ។
៤-ឈ្មោះ ថុល វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិសរបាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។ ៥-ឈ្មោះ សាំង បញ្ញា ហៅ ចូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិក្រាំងលាវ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះមានឈ្មោះ មឿន សុផាន់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅ បន្ទប់ជួល(ម្តុំកប់អំបិល) ផ្លូវបេតុង ខណ្ឌកំបូល រាជធានីភ្នំពេញ។
-សម្ភារៈបាត់បង់និងខូចខាត ៖
១,ទូរស័ព្ទដៃ០២គ្រឿងម៉ាកអាយហ្វូន១១ ពណ៌ខ្មៅ និងអាយហ្វូន១២ប្រូមេក ពណ៌ស និងជនរងគ្រោះរបួសដាច់រលាត់ដៃជើង និងហើមជាំខ្នងនិងក ។
-សម្ភារៈបន្សល់ទុក ម៉ូតូ០៣គ្រឿងម៉ាកនិច ពណ៌ខៀវ ស៊េរីឆ្នាំ២០២៥ លេខតួ 371708. ម៉ាស៊ីន 371939 ស្លាកលេខ ភ្នំពេញ 1LB-4211(របស់ជនរងគ្រោះ) ២-ម៉ាកស្កូបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ កណ្តាល 1AV-9409, ៣-ម៉ូតូម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ 1IK- 7778 (របស់ជនសង្ស័យ) ។
យោងតាមពាក្យបណ្តឹងជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០២ និង៣០នាទី នៅចំណុចផ្លូវកប់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានជនសង្ស័យ០១ក្រុម មានគ្នាប្រហែល១០នាក់ជាង ជិះម៉ូតូច្រើនគ្រឿង(មានម៉ាកនិច ម៉ាកឌ្រីម សេ១២៥) បានធ្វើសកម្មភាពវាយគំរាម ប្លន់យកទូរស័ព្ទដៃនិងធាក់ប្លន់យកម៉ូតូម៉ាកនិច ពណ៌ខៀវ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LB-4211 របស់ជនរងគ្រោះឈ្មោះ មឿន សុផាន់ បានសម្រេច បណ្ដាលឲ្យជនរងគ្រោះ ដួលម៉ូតូបោកទៅលើផ្លូវរបួសដាច់រលាត់ដៃជើង ហើយក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់ ។ បន្ទាប់ពីកើតហេតុរួច ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ហើយជនរងគ្រោះ បានសហការជាមួយសមត្ថកិច្ចឆែកប្រព័ន្ធជីភីអេសភ្ជាប់លើម៉ូតូម៉ាកនិច (ដែលត្រូវក្រុមជនសង្ស័យ ធាក់ប្លន់យកទៅ ឃើញម៉ូតូលោតជីភីអេស នៅគោលដៅក្នុងភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល) ។ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដដែល វេលាម៉ោង១១ និង០០នាទី ដោយបានការអនុញ្ញាតពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ(តាមរយៈទូរស័ព្ទ ឲ្យសមត្ថកិច្ចខណ្ឌសែនសុខ ចុះទៅសហការជាមួយសមត្ថកិច្ចស្រុកអង្គស្នួល(ខេត្តកណ្តាល) ធ្វើការត្រួតពិនិត្យឆែកឆេរនៅទីតាំងលោតជីភី អេស ក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់(ខាងលើ) រួមទាំងដកហូតវត្ថុតាង ១.ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ខៀវ ស៊េរីឆ្នាំ២០២៥ លេខតួ 371708 ម៉ាស៊ីន 371939 (របស់ជនរងគ្រោះ) ។
២-
ស្លាកលេខម៉ូតូ០១សន្លឹក លេខភ្នំពេញ 1LO-7614 កាំបិតប៉័ងតោចំនួន០២ ស្នាប់ដៃដែកចំនួន ០១ យកមកសាកសួរ ហើយជនសង្ស័យទាំង០៥នាក់បានសារភាពថា «នៅព្រលឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល០៥ជាង រូបខ្លួនឈ្មោះខុម ផាន់នី បានដើរចេញពីកន្លែងស្នាក់នៅ(ភូមិ សរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល) ទៅជួយលក់ភេសជ្ជៈឲ្យជីដូននៅក្បែរកន្លែងស្នាក់នៅ ក៏បានឃើញឈ្មោះ ហ៊ន វីរៈ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IK-7778 និងឈ្មោះ ន្តែ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកនិច ពណ៌ស ស៊េរីឆ្នាំ២០២៥(ស្លាកលេខ ភ្នំពេញ 1LB-4211) ចូលមកកន្លែងស្នាក់នៅរូបខ្លួនរហូតដល់វេលាម៉ោង០៧ និង៣០នាទី(ថ្ងៃដដែល) រូបខ្លួនឈ្មោះ ខុម ផាន់នី បានត្រឡប់មកកន្លែងស្នាក់នៅវិញក៏ឃើញឈ្មោះ ហ៊ន វីរៈ និងឈ្មោះ ញិល ផារ៉េត កំពុងដេកនៅកន្លែងស្នាក់នៅរបស់រូបខ្លួន និងឃើញមានម៉ូតូម៉ាកនិច(ខាងលើ) ដាក់ចន្ទល់ទុកនៅហ្នឹងដែរ បានមួយសន្ទុះក្រោយមក ឃើញឈ្មោះ វ័ន្ត បើកម៉ូតូម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ឌុបឈ្មោះ ភា(សំ សោភា) ភេទប្រុស អាយុប្រហែល២២ឆ្នាំ ជនជាតិខ្មែរមកដល់។ ឈ្មោះ វ័ន្ត ក៏បាននិយាយពឹងរូបខ្លួនឈ្មោះ ខុម ផាន់នី ឲ្យជួយរកកន្លែងជួសជុលម៉ូតូម៉ាកនិចនៅក្នុងភូមិ ដោយឈ្មោះ វ័ន្ត ប្រាប់ថា«ទើបទិញពីគេ» ពេលនិយាយរួច ក៏មានឈ្មោះសាំង បញ្ញា ជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥មកដល់ បានអង្គុយលេងជាមួយគ្នា ហើយឈ្មោះ វ័ន្ត បានជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ចេញទៅ និងប្រាប់ថា«យកទូរស័ព្ទទៅដាក់បញ្ចាំ យកប្រាក់មកទុកជួសជុលម៉ូតូ និងឲ្យប្រាក់ថ្លៃទិញម៉ូតូម៉ាកនិចផង ព្រោះមិនទាន់ឲ្យប្រាក់គេគ្រប់ចំនួនទេ» ពេលឈ្មោះ វ័ន្ត ជិះម៉ូតូ ចេញទៅបាត់។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ករណីខាងលើពិតជាអំពើលួចមានស្ថានទម្ងន់ទោស (វាយ និងគំរាមប្លន់យកទូរស័ព្ទដៃ និងធាក់ប្លន់យកម៉ូតូ០១គ្រឿងម៉ាកនិច) និងអំពើ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រាកដមែន ។ បច្ចុប្បន្នក្រុមជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

ដោយ÷ចន្ទ លីហ្សា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច