ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនដូចហោះ ជ្រុលទៅបុកពីក្រោយកន្ទុយសណ្តោងរថយន្តចតចោលស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ដោយសារ តែបើករថយន្តលឿន ហើយជ្រុលទៅបុកកន្ទុយសណ្តោងរ៉ឺម៉ករថយន្ត ដែលគេចតទុកចោល រីឯរថយន្តបង្កវិញខ្ទេច មើលមិនយល់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ខណ្ឌ ប្ញស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា សពមានឈ្មោះ សើរ សុចាន់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ និងមានស្រុកកំណើត ភូមិ ត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រីឯរថយន្តបង្កជិះទៅបុកកន្ទុយរ៉ឺម៉ក ម៉ាក់ RAV4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២F-៥៩៧៨ ចំណែកកន្ទុយរ៉ឺម៉ក ដែលគេទុកចោលនោះ ពាក់ស្លាកលេខ ព្រះស៉ីហនុ ៤A-១២៦៥ ។

តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងនៅក្នងផ្ទះ ស្រាប់តែលឺស្នូរបុកយ៉ាងខ្លាំងដូចគ្រាប់បែក ភ្លាមៗនោះ រូបគាត់ក៏ចេញទៅមើល ស្រាប់តែឃើញរថយន្តខូចខាតខ្ទេចអស់ទៅហើយ ហើយអ្នកបើកបរវិញ គឺបែកក្បាលធ្លាយខួរ គៀបជាប់ក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធ័ម ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ វាស់វែងយករថយន្ត និងកន្ទុយរ៉ឺម៉កទៅរក្សាទុកនៅចរាចរណ៍រាជធានី បើគ្មានការប្តឹងផ្តល់ទេ សមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់ដើមវិញ ចំណែកសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ព្រែកជ័យ

fd a c d dw


ចែករំលែក៖