ខេត្តស្វាយរៀង:ជនសង្ស័យម្នាក់ និងអ្នកទទួលផលចោរកម្មម្នាក់ទៀត ត្រូវសមត្ថកិច្ចនគរបាលបញ្ជូនមកតុលាការខេត្តស្វាយរៀង ករណីលួចខ្សែរភ្លើងរោងចក្រ នៅក្រុងបាវិត។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនាថ្ងៃទី២ខែកុម្ភះឆ្នាំ២០២៦នេះថាជនសង្ស័យឈ្មោះ ទិត្យ វ៉ន សំខាន់ ហៅក្រៅ ហាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង
ព្រមទាំងដកហូតវត្ថុតាងដុំខ្សែភ្លើងចំនួនដុំ ។
និងអ្នកទទួលផលចោរកម្មមានឈ្មោះអៀង ស៊ីមន ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់អែតចាយ រស់នៅភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ។
ប្រភពដដែលបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦វេលាម៉ោង១០:៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ បានទទួល បណ្តឹងផ្ទាល់មាត់ពីឈ្មោះCHEN YUQIAN ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន ជានាយកក្រុមហ៊ុនរោងចក្ររីមណេត ជនជាតិចិន បច្ចុប្បន្នស្នាក់នៅក្នុងតំបន់រោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនាគរាជ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ថាមានករណីចោរលួចខ្សែរភ្លើង ។
ក្រោយពីទទួលបណ្ដឹងផ្ទាល់មាត់ សមត្ថកិច្ចនគរបាលចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ ឃាត់បានជនសង្ស័យមកសាកសួរ ។
ជនសង្ស័យ បានឆ្លើយសាភាពថា ខ្លួននិងបក្ខពួកបាន កន្លងមកបានចូលលួចកាត់ខ្សែភ្លើង(ស្ពាន់) ចំនួន៥លើកមកហើយ មានទម្ងន់សរុបប្រហែល១០០គីឡូ ក្រាម និងយកទៅលក់កន្លែងទិញអេតចាយរបស់ឈ្មោះអៀង សុីមន នៅក្បែរនោះរហូត ពិតប្រាកដមែន ហើយលួចចុងក្រោយ ក៏ត្រូវខាងក្រុមហ៊ុនចាប់បានតែម្ដង ។
ក្រោយមកសមត្ថកិច្ចប្រើវិធានការជំនាញ ក៍ឃាត់បានអ្នកទទួលផលចោរកម្មម្នាក់ទៀត។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ សមត្ថកិច្ចជំនាញបានក៏សាងសណុំរឿងបញ្ជួនទៅការិយាល័យចាត់ការបន្តតាមនីតិវិធី ។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច