ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាព កម្ពុជា-ចិន នឹងរៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» សម្រាប់អ្នកសារព័ត៌មាន ជាពិសេសអ្នកដែលទៅយកព័ត៌មាននៅតំបន់គ្រោះថ្នាក់ ដើម្បីបង្កើនចំណេះដឹង បន្ថែមលើវិធីជួយសង្គ្រោះបឋមមុនពេលបញ្ជូនជនរងគ្រោះ ឬអ្នកជំងឺទៅមន្ទីរពេទ្យ។ វាមិនមែនជារឿងសាមញ្ញ ពេកទេក្នុងពេលដែលមនុស្សម្នាក់ជួបនឹងគ្រោះថ្នាក់ ឬកើតជំងឺភ្លាមៗជាយថាហេតុហើយត្រូវការការសង្គ្រោះ បឋមបន្ទាន់ភ្លាមៗមុនពេលបញ្ជូនបន្តទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ដូច្នេះការបណ្តុះបណ្តាលឱ្យ អ្នកសារព័ត៌មានបានយល់ដឹងពីវិធីជួយសង្គ្រោះបឋមពិតជាមានសារសំខាន់ ព្រោះពួកគាត់អាចនឹងជួបប្រទះ ករណីដែលត្រូវសង្គ្រោះបឋមញឹកញាប់ ដែលរួមទាំងគ្រោះថ្នាក់ចរាចរណ៍ផង ហើយអ្នកដែលរងគ្រោះអាចនឹង ប្រឈមគ្រោះថ្នាក់ដល់ជីវិត។
ក្រុមគ្រូពេទ្យជំនាញមកពីក្រសួងសុខាភិបាលនឹងផ្តល់ការបណ្តុះបណ្តាលដោយផ្ទាល់ និងធ្វើបទបង្ហាញ ជាក់ស្តែងសម្រាប់វគ្គបណ្តុះបណ្តាលនេះនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ផ្តើមពីម៉ោង ៨៖៣០នាទីព្រឹក ដល់ ម៉ោង១១៖៣០នាទីថ្ងៃត្រង់ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរៈកិច្ច ស្ថិតនៅមហាវិថីអូស៊ីអាស៊ី (OCIC) ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ចំពោះការចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាល សូមទំនាក់ទំនងតារយៈទូរស័ព្ទ ឬតេឡេក្រាម និង CoolApp លេខ៖ ០១២ ៨៩៥ ៨៥៣ / ០៧៧ ៤៨០១៧១៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច