ខេត្តកំពង់ស្ពឺ÷កន្លែងលក់វត្ថុអនុស្សាវរីយ៍មួយកន្លែងត្រូវបានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចត្រួតពិនិត្យនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានកិច្ចសហការជាមួយសាខា ក.ប.ប.ខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យទីតាំងហាងលក់វត្ថុអនុស្សាវរីយ៍ និងសម្ភារៈប្រើប្រាស់ ១ កន្លែងស្លាកយីហោ ហាងកាដូស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្នុងការចុះប្រតិបត្ដិការ សមត្ថកិច្ចបានរកឃើញផលិតផលមួយចំនួនមានកាលបរិច្ឆេទ ហួសសុពលភាពប្រើប្រាស់រួមមាន៖
-ម្សៅម៉ាក Phaesaj ចំនួន ១០៥ កំប៉ុង ស្មើ នឹង ២១ kg
-ផលិតផលលុញក្លៀក ម៉ាក Dove ចំនួន៥៨ ដប និងម៉ាកNivea ចំនួន ១២ដប។
វិធានការ ៖ ផលិតផលហួសសុពលភាពប្រើប្រាស់ខាងលើ ត្រូវបានសាខា ក.ប.ប ខេត្តកំពង់ស្ពឺ ដកហូតដើម្បីបំផ្លាញចោល។
សមត្ថកិច្ចសំណូមពរស្នេីសុំដល់អាជីវករ មេត្ដានាំគ្នាបញ្ឍប់ការលក់ ឬចែកចាយផលិតផលដែលមិនមានប្រភពច្បាស់លាស់ ទំនិញខុសច្បាប់ និងជិតហួសសុពលភាពដែលនាំអោយអ្នកប្រេីប្រាស់ខាតបង់ប្រាក់កាស និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ លេីសពីការអនុវត្ដច្បាប់កេីតឡេីងធ្វេីអោយខាតបង់ពេលវេលានិងទោសទណ្ឌថែមទៀត៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច