ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ធ្វើសកម្មភាពជួញដូរគ្រឿងញៀន​

ចែករំលែក៖

ភ្នំពេញ៖ រយៈពេលកន្លងទៅនេះ គេឃើញក្មេងវ័យ១០ឆ្នាំ ត្រូវមេក្ខោងជួញដូរគ្រឿងញៀនប្រើរូបភាពថ្មី តែទោះជាយ៉ាងណាក៏ដោយ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវរហូតឈានទៅដល់ឃាត់ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ទៀតហើយ ជាក់ស្តែង ពីបទជួញដូរដោយខុសច្បាប់សារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ។

ជនសង្ស័យជាអនិតិជនឈ្មោះ វណ្ណា កាក់ ហៅ កាក់ ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិត ប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ វត្ថុតាងដែលបានចាប់យក ៖ ក្រាមពណ៌សថ្លា ចំនួន៨កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន) ។

ក្រោមកិច្ចសម្របសម្រួលពីលោក កុល បុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យនាំជនសង្ស័យជាអនីតិជនរូននេះ ទៅប្រគល់ឲ្យមន្ទីរ សង្គមកិច្ចរាជធានីភ្នំពេញ គ្រប់គ្រង និងស្រាវ ជ្រាវរកជនសង្ស័យដែលប្រើប្រាស់អនីតិជននេះឃាត់ខ្លួនផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ស ដារ៉ា

img_2609 img_2610


ចែករំលែក៖