ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់បើកម៉ូតូលឿនវ៉ាក់នឹងរថយន្តខូចនៅខាងមុខ ក៏ជ្រុកបុកពីក្រោយបណ្តាលឲ្យម៉ូតូខ្ទាតចូលក្រោមរថយន្តរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីម្នាក់ បានបើកម៉ូតូលឿនវ៉ាក់នឹងរថយន្តមួយគ្រឿង ដែលខូចដាច់កាឡេខូចនៅកណ្តាលផ្លូវ ដោយមិនបានដាក់ស្លាកសញ្ញាចរាចរបណ្តាលឲ្យក្មេងស្រីម្នាក់ អ្នកបើកម៉ូតូចាប់ហ្វ្រាំងមិនទាន់ដួលអូសជាងច្រើនម៉ែត្រ ទៅបុកចូលពីខាងក្រោមរថយន្ត ដែលខូច សំណាងល្អអ្នកបើកម៉ូតូរងរបួសស្រាល រីឯអ្នកបើករថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។

ហេតុនេះ បានកើតឡើងកាលពីម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចខាងមុខ (ស្រីមុំ ពន្លឺ ) មានលក់បាយ ម្ហូបកម្ម៉ង់ ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះឈ្មោះ ផៃ ស្រីនិច អាយុ ១៦ឆ្នាំ មុខរបរ សិស្សថ្នាក់ទី១១ នៅវិទ្យាល័យ ព្រែកលៀប ស្នាក់នៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រីឯម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣A-០០២២ បានខូចដាច់កាឡេកំពុងជួសជុលនៅកណ្តាលផ្លូវ ដោយមិនបានដាក់ស្លាកសញ្ញាចរាចរពីក្រោយ ខណ:នោះ ជនរងគ្រោះបានបើកម៉ូតូម្នាក់ឯង មួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១CA-៧៦៤៦ ចេញពីផ្ទះទៅរៀនអង់គ្លេសនៅម្តុំផ្សារតូច ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានបើកតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅស្របទិសគ្នា ពេលបើកម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះក៏បានវ៉ាក់នឹងរថយន្តដែលខូចនៅខាងមុខ ក៏បានចាប់ហ្វ្រាំងអូសជាច្រើនម៉ែត្រទៅបុកចូលពីក្រោយក្រោមរថយន្តតែម្តង សំណាងល្អអ្នកបើកបររងរបួសស្រាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរចុះមកកន្លែងកើតហេតុនាំយករថយន្ត និងម៉ូតូមករក្សាទុក្ខនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រង់ចាំដោះស្រាយគ្នាតាមនីតិវិធី ៕ ជ្រោយពេជ្រ

image6 image1 image2 image3 image4 image5


ចែករំលែក៖