ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់តំបន់មួយចំនួនក្នុងខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ ភ្លៀងបន្តធ្លាក់ជាប់ៗគ្នាមិនឈប់ ធ្វើឲ្យមានការលិចលង់តំបន់មួយចំនួនក្នុងខណ្ឌព្រែកព្នៅ ក្នុងនោះមានសង្កាត់ចំនួន២ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺ សង្កាត់ គោករការ និងសង្កាត់ ពន្សាំង ជាហេតុធ្វើឲ្យមានការលិចលង់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងលិចលង់ផលដំណាំ កសិផល និងផ្លូវជាច្រើនខ្សែត្រូវបានលិចទឹក ធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ ហើយផ្លូវបេតុងខ្លះត្រូវដាច់បាក់ផងដែរ។

លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯភាពខណ្ឌកាលពីព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៦ដោយមានការចូលពី អភិបាលរង នាយករដ្ឋបាលនិងមន្ត្រីក្រោមឱវាទជាច្រើនទៀត ក្នុងនាមអជ្ញាធរខណ្ឌ ចៅសង្កាត់ទាំង៥ ជាពិសេសបណ្តាសង្កាត់ដែលជួបបញ្ហាទឹកលិចលង់ទាំងអស់បន្តការយកចិត្តទុកដាក់ជាប់ជានិច្ចនិង ត្រូវបន្តការតាមដានអំពីស្ថានភាពទឹក តាមមូលដ្ឋាន និងត្រៀមកម្លាំង ជាមួយនិងឧប្បករណ៍សម្រាប់ទប់ស្កាត់រាល់ពេលមានបញ្ហាបានទាន់ពេលវេលា។

លោកសុខ សម្បត្តិបន្តថា ជាមួយគ្នានេះផងដែរ លោកបានដាក់បញ្ជាទៅថ្នាក់អធិការអោយជួយទប់ស្កាត់អោយបាននូវការជួញដូរគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ តាមមូលដ្ឋាន ជាសវាងអំពើចោរកម្ម ឬបទល្មើសផ្សេងៗដែលអាចកើតមានជាយថាហេតុនៅតាមតំបន់និងតាមមូលដ្ឋានរបស់ខ្លួន។ លោកសុខ សម្បត្តិបន្ថែមទៀតថា រាល់បញ្ហាសណ្តាប់ធ្នាប់សាធារណៈ តាមបណ្តោយផ្លូវជាតិលេខ៥ និងផ្លូវ ១៥១ ធ្វើយ៉ាងណារៀបចំឲ្យបានស្អាតជាសវាងការកកស្ទះចរាចរណ៍ដែលជាហេតុធ្វើឲ្យប៉ះពាល់ការធ្វើដំណើរទាំងប្រជាពលរដ្ឋ និងភ្ញៀវជាតិអន្តរជាតិផងដែរ ។ ក្នុងនោះដែរលោកបានជម្រុញដល់លោកអធិការរងជួយផ្សប់ផ្សាយនិងចែកអត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា។

លោកសាំង ស៊ីនចៅសង្កាត់គោករការនិយាយថា ក្នុងសង្កាត់របស់លោកមួយរយៈខ្លីនេះគឺបានទទួលរងនូវការលិចលង់ជំនន់ទឹកភ្លៀង តាមភូមិមួយចំនួនក្នុងនោះ មានភូមិផ្អែ ភូមិទួលសំពៅ ភូមិសាក់សំពៅជាដើម ដោយឡែកស្ថានីយ៍បូបទឹកក៏បានកំពុងធ្វើការបូមទឹកចេញជាបន្តជាប់រាល់ថ្ងៃផងដែរ។

លោកសុខ សម្បត្តិ បន្តថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ជាពិសេសចំណុចផ្លូវជាតិលេខ៥មុខ យឿត្រី ផ្លូវ១៥១ផ្លូវមុខផ្សារព្រែកព្នៅ និងផ្សារប៉េង ជ្រី ដែលយកចិញ្ចើមផ្លូវដាក់លក់ឥវ៉ាន់បង្កការកកស្ទះចរាចរណ៍ ធ្វើឲ្យមានការពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ លោកបន្ថែមថា នៅថ្ងៃខាងមុខជាទិវាប្រារព្វពិធីអ៊ុំទូករយៈពេល៣ ថ្ងៃ ក្នុងនោះ សាលាខណ្ឌព្រែកព្នៅក៏មានទូកចំនួន៤ផងដែរចូលរួមប្រកួតថ្នាក់ជាតិ ទី១ ទូកវត្តចន្ទបុរីវង្ស ២ ទូកវត្តសុវណ្ណរាសីរតនារាម ទី៣ វត្តអង្គសិរីសួរស្តី និងទី៤ ទូកវត្ត មុន្នីប្រសិទ្ធិវង្សចូលរួម ៕ ព្រែកជ័យ

8 1 2 3 4 5 6 7


ចែករំលែក៖