ភ្នំពេញ៖ ការតាំងពិពណ៌វិស័យម្ហូបអាហារ ភេសជ្ជៈ សម្ភារៈផ្គត់ផ្គង់ សណ្ឋាគារនិងភោជនីយដ្ឋានលំដាប់អន្តរជាតិដែលនឹងប្រព្រឹត្តទៅរយះពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ នៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ នឹងបើកដាក់តាំងជាផ្លូវការដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដោយយោងទៅតាមការប្រកាសជាផ្លូវការដោយដោយលេខាធិការនៃ គណៈកម្មាធិការរៀបចំនៅក្នុងសន្និសីទកាសែតដែលប្រព្រឹត្តិទៅនៅសណ្ឋាគារកាំបូឌីណា កាលពីព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៦នេះ ។
ការតាំងពិពណ៌វិស័យម្ហូបអាហារ ភេសជ្ជៈសណ្ឋាគារនិងភោជនីយដ្ឋានលំដាប់អន្តរជាតិនឹងប្រព្រឹត្តឡើងជាលើកទីប្រាំ ជាមួយនិងការដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មជាង ២៥០ក្រុមហ៊ុន ជាមួយនឹងយីហោម៉ាកល្បីៗមកពី ២៣ ប្រទេសផ្សេងគ្នា រួមទាំងក្រុមហ៊ុនដែលចូលតាមរយះ PAVILION មកពី សហរដ្ឋអាមេរិច អ៊ីតាលី ម៉ាឡេស៊ី ជប៉ុន ថៃ សិង្ហបុរី តៃវ៉ាន់ និងកម្ពុជាផងដែរ ។
វត្តមានផលិតផល ឧបករណ៍ បច្ចេកវិទ្យា និងគំនិតថ្មីៗចុងក្រោយដើម្បីផ្គត់ផ្គង់ ទៅកាន់វិស័យសណ្ឋាគារ &ភោជនីយដ្ឋាន ជាច្រើនដូចជា សាច់ គ្រឿងផ្សំ ផ្លែឈើ ស្រា ស្រាបៀរ កាហ្វេរ ការ៉េម សម្ភារផ្ទះបាយ សម្ភារផ្គត់ផ្គង់ផ្នែកម្ហូបអាហារនិងភេសជ្ជះ ម៉ាស៊ីនដុតនំ ម៉ាស៊ីនឆុងកាហ្វេរ ប្រព័ន្ធគ្រប់គ្រង់ និងផលិតផលជាច្រើនទៀត លើសពីនេះក្នុងកម្មវិធីសន្និសិតកាសែតនាឱកាសនេះ ក៏ចង់បង្ហាញនូវម្ចាស់ឧបត្ថម្ភ ក៏ដូចជាអ្នកតាំងបង្ហាញធំៗ នៅក្នុងពិពណ៌ឆ្នាំនេះ រួមមាន ក្រុមហ៊ុន LSH, AUSKHMER, KOFI, SUNSHINE, CHARLES WEMBLY, US POULTRY & EGG EXPORT COUNCIL, Angkor Beer,…. ។
ភាពលេចធ្លោនៃពិពរណ៌ នឹងត្រូវបានលេចឡើងតាមរយះការប្រកួតប្រជែងចំនួន១៣ រៀបចំដោយសហព័ន្ធទេសចរណ៍កម្ពុជា ដែលមានអ្នកប្រគួតប្រជែងជាច្រើននាក់ នៅលើផ្នែកដែលមាននៅក្នុងវិស័យបដិសណ្ឋារកិច្ច ជារៀងរាល់ថ្ងៃនៃពិពរណ៌ ដែលរួមមានការប្រកួតប្រជែងលើ ជំនាញចម្អិនអាហារ ការប្រកួតប្រជែងជើងឯកឆុងកាហ្វេ ការប្រកួតប្រជែងផ្នែកក្រឡុកស្រា ការប្រកួតប្រជែងលើការរៀបចំគ្រែការប្រកួតប្រជែងលើការរៀបចំតុ ការប្រកួតប្រជែងលើការបម្រើសេវាកម្ម ការប្រកួតប្រជែងផ្នែកចាក់ស្រានិងការប្រកួតប្រជែងលើផ្នែករៀបចំផ្កា។ CAMFOOD/CAMHOTEL’16គឺត្រូវបានរៀបចំឡើងដើម្បីជាប្រភពសំខាន់មួយដល់អ្នកពាក់ព័ន្ធក្នុងវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ ដែលបាននឹងកំពុងស្វែងរកនូវដំណោះស្រាយចុងក្រោយបង្អស់។
លើសពីនេះទៅទៀតវាក៏ជាឱកាសពិសេសសម្រាប់ក្រុមហ៊ុន អ្នកចែកចាយចំណីអាហារ និងភេសជ្ជះក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ថ្មីៗ ព្រមទាំងបង្កើតនូវដៃគូវិនិយោគ ជាមួយក្រុមហ៊ុនផលិតកម្មដែលបាននឹងកំពុងស្វែងរកភ្នាក់ងារចាយបន្តក្នុងប្រទេសកម្ពុជាដូចគ្នា។
តាមប្រសាសន៍របស់លោក លូ ម៉េង ប្រធាននៃសហព័ន្ធទេសចរណ៍កម្ពុជានិងជាសហប្រធាននៅក្នុងវិស័យឯកជនធ្វើការពាក់ព័ន្ធនឹងវិស័យបដិសណ្ឋារកិច្ច បានលើកឡើងថាកម្មវិធី“CAMFOOD/CAMHOTEL’16 និងការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចជាតិ គឺត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រលើការអភិវឌ្ឍនៃវិស័យបដិសណ្ឋារកិច្ច ម្ហូបអាហារ និងភេសជ្ជះ នៅក្នុងប្រទេសតាមរយះ ការណែនាំនូវផលិតផល ឧបករណ៍ផ្គត់ផ្គង់ចុងក្រោយ និងការផ្សព្វផ្សាយជំនាញចម្អិនអាហារ ឯកទេសលើម្ហូបអាហារ និងភេសជ្ជះ ដែលកើតមាននៅក្នុងការប្រកួតប្រជែងដ៏ច្រើន។
ការតាំងពិពណ៌វិស័យម្ហូបអាហារ ភេសជ្ជះ សណ្ឋាគារនិងភោជនីយដ្ឋានលំដាប់អន្តរជាតិមានមានការសហការ ដោយសហព័ន្ធទេសចរណ៍ សមាគមសណ្ឋាគារកម្ពុជា សហព័ន្ធចុងភៅកម្ពុជា សមាគមចុងភៅកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា និងសមាគមអ្នកជំនាញស្រាកម្ពុជាដែលរៀបចំដោយ ក្រុមហ៊ុន AMB Tarsus Events Group ដែលជាអ្នករៀបចំព្រឹត្តិការណ៍ដ៏ធំលក្ខណះអន្តរជាតិ ជាមួយនឹង ការតាំងពិព័រណ៏ MYANFOOD និង WOFEX នៅក្នុងប្រទេសហ្វីលីពីន ។ កម្មវីធីការតាំងពិពរ័ណ THE CAMFOOD/CAMHOTEL’16គឺត្រូវបានស្វាគមន៍ចំពោះអ្នកពាក់ព័ន្ធ នៅក្នុងវិស័យសណ្ឋាគារ ភោជនីយដ្ឋានម្ហូបអាហារ និងភេសជ្ជះ ៕ ស ដារ៉ា