ខេត្តបាត់ដំបង ៖ អគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ធោ សន្ធៅទៅលើទីតាំងស្តុកទុយោជ័រ ខ្នាតធំ១កន្លែងរបស់ក្រុមហ៊ុនគីរីដងរែកបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់នៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២៦ នៅចំណុចផ្លូវស្រែ១០០០ ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះបានបណ្តាលឱ្យឆេះទីតាំងស្តុកទុយោទឹកមួយកន្លែងរបស់ក្រុមហ៊ុនគីរីដងរែក ដែលជាក្រុមហ៊ុនទទួលម៉ៅការដាក់ប្រព័ន្ធទុយោរំដោះទឹកកខ្វក់ចេញពីក្រុង ខូចខាតគិតជាទឹកប្រាក់អស់ប្រហែល ២០០០០០០(ពីរលានដុល្លារអាមេរិក)។
នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ កម្លាំងការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចេញរថយន្តចំនួន០៧គ្រឿង រថយន្តរបស់ក្រុមហ៊ុនចំនួន០២គ្រឿង ចុះជួយអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ចំណែកមូលហេតុស្ថិតក្នុងការស្រាវជ្រាវ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច