ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញធន់ធំមួយគ្រឿងបើកលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មបាក់ចំនួន២កង់ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកទំនិញធន់ធំមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនខ្វះការប្រុងប្រប្រយ័ត្នក៏បានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវបាក់ចំនួន២កង់កល់ជាបក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបាន កេីត ឡេីង កាល ពី វេលាម៉ោង ១១:៣០នាទី យប់ ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ ព្រះ មុនីវង្ស (ចំណុចទល់មុខវិទ្យាល័យ បឹង ត្របែក ) ក្នុងសង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកាត់ហេតុគេឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿង

ពាក់ ផ្លាក លេខ ភ្នំពេញ 3A-7429 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុទល់មុខវិទ្យាល័យបឹងត្របែកស្រាប់តែរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់ចំនួនពីរកង់ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សហើយភ្លាមនោះដែរអ្នកបើករថយន្តបានបើកទ្វារគេចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកពិនិត្យនិងវាស់វែងស្ទួចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖