ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលសូមជម្រាបជូនសាធារណជន ពាក់ព័ន្ធការបង្ហោះផ្សព្វផ្សាយជាបន្ត បន្ទាប់ករណីធ្វើទារុណកម្មដោយអំពើឃោឃៅ បណ្ដាល ឱ្យមរណភាព ជនរងគ្រោះ (ជនសង្ស័យជាមនុស្សវិបល្លាសស្មារតី)។
ករណីនេះកើតហេតុនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១និង០០នាទីនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះ ឈ្មោះ ប៊ូ សុឃន ភេទស្រី អាយុ ៩០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជរា មានទីលំនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនរងគ្រោះ ជាមនុស្ស ចាស់ ជរា មានជម្ងឺប្រចាំកាយ
ជនសង្ស័យឈ្មោះ ប៊ូ ចាន់ដារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ (ជនវិបល្លាសស្មារតី) មានទីលំនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
គូបញ្ជាក់ថា ជនសង្ស័យឈ្មោះ ប៊ូ ចាន់ដារ៉ា (ជាជនវិបល្លាសស្មារតី) ដោយសារទទួលគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរ នៅប្រទេស អូស្រ្តាលី ព្រមទាំងមានសំបុត្របញ្ជាក់ពីពេទ្យនៅប្រទេសអូស្រ្តាលី ផងដែរ ព្រោះធ្លាប់ទៅរស់នៅប្រទេសអូស្រ្តាលី អស់រយ: ពេល ២០ឆ្នាំ ជាមួយម្តាយបង្កើត ដោយមានបញ្ហាខាង លើនេះហើយទើបសមត្ថកិច្ចប្រទេសអូស្រ្តាលី បានចាត់ បញ្ជូនឈ្មោះ ប៊ូ ចាន់ដារ៉ា ឱ្យមករស់នៅប្រទេសកម្ពុជា វិញ នៅជាមួយឈ្មោះ ប៊ូ សុឃន ភេទស្រី ជាជីដូនបង្កើត វ័យជរា ហើយកន្លងមកឱ្យតែជនសង្ស័យ មានអាការធ្វើទុក្ខមិនស្រួលខ្លួនជនសង្ស័យតែងតែ ចាប់ធ្វើ បាបជនរងគ្រោៈជាញឹកញាប់ ហើយកម្លាំងនគរបាល
ប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរតែងតែចុះអន្តរាគមន៍រហូត។
ករណីនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នា២០២៦ កំពុងបន្តតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច