ខេត្តកំពង់ស្ពឺ៖ ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតនៅចំណុចព្រៃខាងត្បូងភូមិដឹកពាង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានឃើញមុខសញ្ញាសង្ស័យចំនួន ១នាក់៖ឈ្មោះ ជ្រេន ចាន់ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិដឹកពាង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ (មុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន។
លោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ កម្លាំងបានឃាត់និងត្រួតពិនិត្យឆែកឆេររកឃេីញ ៖ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ២ កញ្ចប់តូច – ទូរស័ព្ទដៃ ០១ គ្រឿង- ឧបករណ៍កែឆ្នៃសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន ។
ដោយបានការសម្របសម្រួលពី ព្រះរាជអាជ្ញា និងតាមចម្លើយសមត្ថកិច្ចឈានទៅឃាត់ឈ្មោះ ណាង នឿន ហៅខ្មៅ ភេទប្រុស អាយុ ៣២ឆ្នាំរស់នៅភូមិទំនប់បាក់ ឃុំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ដកហូតសម្ភារៈវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ៣ កញ្ចប់ (១ធំ.២មធ្យម) -ទូរស័ព្ទដៃ ១ គ្រឿង- ឧបករណ៍កែឆ្នៃសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចំណាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច