ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាចអញ្ជើញចូលរួមប្រជុំជម្រុញការចូលរួមប្រឡងប្រណាំងចលនាភូមិឃុំស្អាត ចំណុចទី៦នៃការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព 

ចែករំលែក៖

ខេត្តកំពត៖នៅព្រឹកថ្ងៃទី០៩ខែកុម្ភ:ឆ្នាំ២០២៦ លោក ឃឹម សាមី អភិបាលរងនៃគណៈអភិបាលស្រុកកំពង់ត្រាច ខេត្តកំពតបានអញ្ជើញចូលរួមប្រជុំជម្រុញការចូលរួមប្រឡងប្រណាំងចលនាភូមិឃុំស្អាត ចំណុចទី៦នៃការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក្រោមអធិបតីភាពលោក អូន ខន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រាច។

លោកអភិបាលរងស្រុក តំណាងលោកអភិបាលស្រុកក៏បានបន្ត បាននាំយក ថវិការបស់កាកបាទក្រហមស្រុក ថវិការបស់លោកអភិបាលស្រុក រួមនិងថវិការបស់យុវជនគណបក្សស្រុក សរុបចំនួន 1,970,000រៀល(មួយលានកៅសិបប្រាំពីរម៉ឺនរៀល) ទៅសួរសុខទុក្ខលោក ភូ វ៉ាន់ មន្ត្រីការិ អយក ស្រុក និងជាសមាជិកយុវជនស្រុក ដែលមានជម្ងឺលើសឈាម ងាប់មួយចំហៀងខ្លួន នៅគេហដ្ឋានរបស់គាត់ផ្ទាល់។

នៅរសៀលថ្ងៃដដែលលោក ឃឹម សាមី អភិបាលរងស្រុកបានដឹកនាំកិច្ចប្រជុំជាមួយការិ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងក្រុមហ៊ុនប្រមូលសំរាម ភិន ឡៃយ៉ា ដើម្បីពង្រឹងការប្រើប្រាស់សេវាដឹកសំរាម ប្រមូលសំរាម និងការគ្រប់គ្រងទីលានចាក់សំរាមឲ្យកាន់តែមានប្រសិទ្ធិភាព។

ក្នុងករណីមានការយឺតយ៉ាវ ក្នុងការប្រមូលសំរាម(ដឹកសំរាម)ក្នុងទីប្រជុំស្រុក សូមទំនាក់ទំនងលេខទូរស័ព្ទដូចខាងក្រោម៖

១_លោក ឃឹម សាមី អភិបាលរងទទួលបន្ទុក 089760333

២_លោក ចឹក ចាន់លី ប្រធានការិ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក 0719254440/012265844

៣_លោកស្រី ភិន ឡៃយ៉ា ប្រធានក្រុមហ៊ុនប្រមូលសំរាម 0718105898/0972201264 ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖