ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសិទ្ធិមនុស្សកម្ពុជា៖ ការជួបជាមួយអង្គទូតនីមួយៗមិនមែនគ្រាន់តែជួបដើម្បីជួបនោះទេតែត្រូវខិតខំពន្យល់នូវភាពត្រឹមត្រូវរបស់យើង ភាពឈឺចាប់ និងការរងគ្រោះរបស់ប្រជាជនដោយការឈ្លានពានរបស់ថៃដើម្បីឲ្យពួកគេ បានយល់និងទាញការគាំទ្រមកលើកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហោះផេកផ្លូវការថា: ការជួបជាមួយអង្គទូតនីមួយៗមិនមែនគ្រាន់តែជួបដើម្បីជួបនោះទេតែត្រូវខិតខំពន្យល់នូវភាពត្រឹមត្រូវរបស់យើង ភាពឈឺចាប់ និងការរងគ្រោះរបស់ប្រជាជនដោយការឈ្លានពានរបស់ថៃដើម្បីឲ្យពួកគេ បានយល់និងទាញការគាំទ្រមកលើកម្ពុជា។ បើទោះជាពេលខ្លះយើងទទួលបានលទ្ធផលល្អ ឬពេលខ្លះមិនល្អ តែយើងត្រូវខិតខំព្យាយាម កុំបោះបង់ឲ្យសោះ ការសាកល្បងអាចមានលទ្ធផល តែបើយើងមិនហ៊ានសាក គឺលទ្ធផល = ០។ សម្រាប់ខ្ញុំ ឲ្យតែជាមនុស្សគឺតែងតែមានចំណុចខ្សោយដាច់ខាត ពោលគឺ មនុស្សតែងតែមានមនោសញ្ចេតនា។ ម្យ៉ាងវិញទៀត រាល់ជំនួបជាមួយបរទេសយ៉ាងហោចណាស់ក៏យើងបានបង្ហាញនូវការយកចិត្តទុកដាក់របស់យើងទៅលើប្រទេសជាតិ និងប្រជាជន ហើយក៏អាចធ្វើការវាយតម្លៃនៃការគិតរបស់ពួកគេមកលើយើង ហើយយើងក៏អាចរៀបចំខ្លួនដើម្បីបន្តដំណើរតទៅទៀតឲ្យស្របតាមបរិបទពិភពលោក៕

ដោយ៖ សិលា


ចែករំលែក៖