ព័ត៌មានទាន់ហេតុការណ៍៖

ករណីលួចក្លែងបន្លំយកលុយចំនួន១០០០ដុល្លារ ពីភ្ងៀវជាជនជាតិបរទេស ដោយដាក់ជំនួសលុយដុល្លារសែនជូនភ្ងៀវវិញ នៅក្នុងហាងម៉ាស្សាមួយកន្លែងពេលនេះ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងតែធ្វើការស្រាវជ្រាវស៊ើបអង្កេត ស្រាវស្រាវរកជនរងគ្រោះដើម្បីមកដាក់ពាក្យបណ្តឹងហើយ!

ចែករំលែក៖

ភ្នំពេញ÷ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះយោងតាមផេកផ្លូវការរបស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញដែលអង្គភាពយើងទទួលបាន បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម មានករណីលួចក្លែងបន្លំយកលុយចំនួន១០០០ដុល្លារ ពីភ្ងៀវជាជនជាតិបរទេស ដោយដាក់ជំនួសលុយដុល្លារសែនជូនភ្ងៀវវិញ នៅក្នុងហាងម៉ាស្សាមួយកន្លែង ចំណុចផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ 

ក្នុងរបាយការណ៍ដដែលបានបន្តអោយដឹងថាចំពោះករណីនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងតែធ្វើការស្រាវជ្រាវស៊ើបអង្កេត នឹងក៏កំពុងស្រាវជ្រាវទំនាក់ទំនងជនរងគ្រោះជាជនបរទេស ដើម្បីមកដាក់ពាក្យបណ្តឹង ក្នុងការអ​នុវត្តតាមនីតិវិធី។

សូមរំលឹកថា,មានការភ្ញាក់ផ្អើលកាល ពី វេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃ ទី០៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានបុរសរងគ្រោះជាជនបរទេសបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានមកចូលម៉ាស្សា នៅក្នុងហាងមួយកន្លែងយីហា ( ម៉ាស្សា ម៉ាស្សា )ដើម្បីអោយស្រួលខ្លួន ក្រោយពីម៉ាស្សារួចគាត់ក៏បានរាប់លុយទៅអោយនារីម៉ាស្សាខាងលើ ស្រាប់តែតែស្រឡាំងកាំង ឃើញសុទ្ធតែលុយខ្មោច ខណះលុយរបស់គាត់បានបាត់ចំនួន១ពាន់ដុល្លា ខណះមាននារីជាអ្នកម៉ាស្សាររួមនិងបក្ខពួកបានបន្លំយកលុយរបស់គាត់ទៅបាត់រួចបិតទ្វារហាងរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បាននាំខ្លួនជនបរទេសខាងលើទៅប៉ុស្តិ៍នគរបាលសង្កាត់ជ័យជំនះដើម្បីទទួលពាក្យបណ្ដឹងនិងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនក្រុមនារីក្នុងហាងម៉ាស្សារួមនិងបក្ខពួក យកមកចាត់ការតាមនីតិវិធីច្បាប់៕ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖