ព័ត៌មានទាន់ហេតុការណ៍៖

លោក ទូច គង្គា អភិបាលរង ខេត្តស្ទឹងត្រែង អញ្ជើញចុះត្រួតពិនិត្យនិងសិក្សាមើលទៅលើទីតាំងអាងស្តុកទឹកជាក់ស្តែងដែលនឹងត្រូវរៀបចំប្រព័ន្ធធារាសាស្រ្តនាពេលខាងមុខដែលស្ថិតនៅភូមិកោះស្នែង ឃុំកោះស្នែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅម៉ោង៩និង០០នាទីព្រឹកថ្ងៃសុក្រ១១រោចខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៦ លោក ទូច គង្គា អភិបាលរង ខេត្តស្ទឹងត្រែង និង លោក លំសេរីគត់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោកស្រី បួរ ខាំតង ប្រធានក្រុមប្រឹក្សាស្រុកបុរីអូរស្វាយសែនជ័យ លោកមេឃុំកោះស្នែង លោកអនុប្រធានការិយាល័យកសិកម្ម និងធនធានទឹកស្រុក និងមន្រ្តីក្រុមការងារបច្ចេកទេសបានចុះត្រួតពិនិត្យនិងសិក្សាមើលទៅលើទីតាំងអាងស្តុកទឹកជាក់ស្តែងដែលនឹងត្រូវរៀបចំប្រព័ន្ធធារាសាស្រ្តនាពេលខាងមុខដែលស្ថិតនៅភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ស្ទឹងត្រែងបេះដូងខ្ញុំ❤️❤️❤️💐💐💐

នាំគ្នាចូលរួមគាំទ្រចំពោះការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង🤝🫶👏❤️❤️❤️💐💐💐៕

ដោយ ៖ សិលា


ចែករំលែក៖