ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះនៅបឹងសាឡាង១ករណីទៀតហើយ !

ចែករំលែក៖

ភ្នំពេញ៖ផ្ទះធ្វើពីឈើលើថ្មក្រោមមួយកន្លែងនៅតាមបណ្ដោយផ្លូវ៣២៤ នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតទាំងស្រុង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង២០រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ។ នៅក្នុងហេតុការណ៍នេះ បណ្តាលឱ្យមន្រ្តីពន្លត់អគ្គិភ័យ ២នាក់បានបានថប់ដង្ហើមដួលសន្លប់ ។

តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ ភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីផ្ទះឈើលើថ្មក្រោមខាងលើយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍ ។

តាមព័ត៌មានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ម្ចាស់បានឆ្អើរត្រីរួចទុកចោល ស្រាប់តែក្រោយមក ភ្លើងបានឆាបឆេះតែម្ដង ។ ទោះបីជាយ៉ាងណា គេពុំទាន់ដឹងពីមូលហេតុនៃការឆាបឆេះពិតប្រាកដឡើយ ។ ទំហំនៃការខូចខាត ក៏ពុំទាន់ដឹងលម្អិតដែរ ៕


ចែករំលែក៖