ព័ត៌មានទាន់ហេតុការណ៍៖

លោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះដាក់គោលដៅត្រួតពិនិត្យច្បាប់ ចរាចរណ៍ផ្លូវគោក អាវុធជាតិផ្ទុះ និងជាតិអាកុល

ចែករំលែក៖

ភ្នំពេញ÷យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យដែលអង្គភាពយើងទទួលបាននៅព្រឹកថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឲ្យដឹងថា, អនុវត្តតាមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ។

កាលពីយប់ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦

វេលាម៉ោង ២១និង០០នាទីយប់ លោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដាក់គោលដៅត្រួតពិនិត្យច្បាប់ ចរាចរណ៍ផ្លូវគោក អាវុធជាតិផ្ទុះ និងជាតិអាកុល នៅត្រង់ចំណុចលើផ្លូវល្បឿនលឿន សង្កាត់ត្រពាំងក្រសាំង ។

ក្នុងរបាយការណ៍ដដែលបានឲ្យដឹងថាលទ្ធផលត្រួតពិនិត្យ 

 -យានយន្តឆ្លងកាត់ចំនួន ១៦១គ្រឿង 

 -ត្រួតពិនិត្យរថយន្តចំនួន ៩៧គ្រឿង 

 -ម៉ូតូចំនួន ០០គ្រឿង ។ 

 – អាវុធជាតិផ្ទុះ គ្មាន ។

– គ្រឿងញៀន គ្មាន ។ 

 -ជាតិស្រវឹង គ្មាន ។

លោកអភិបាលខណ្ឌពោធិ៍សែនជ័យបានអោយដឹងទៀតថា ការត្រួតពិនិត្យត្រូវបានបញ្ចប់នៅវេលាម៉ោង ២២:០០នាទី ។ 

អំពីសន្តិសុខសង្គម ៖ មានសភាពស្ងប់ស្ងាត់ជាធម្មតាអំពីគ្រោះធម្មជាតិ ៖ ពុំមានភ្លៀងធ្លាក់

អំពីគ្រោះអគ្គីភ័យ ៖ មានសភាពស្ងប់ស្ងាត់ជាធម្មតា អំពីបញ្ហាផ្សេងទៀត ៖ មានសភាពស្ងប់ស្ងាត់ជាធម្មតា៕ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖