ខេត្តបាត់ដំបង÷កាលពីយប់ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១២និង ១០នាទី នៅលើផ្លូវក្នុងស្រុកសង្កែក្រុមក្មេងទំនើងចំនួន ០៦នាក់បានបង្ហោះម៉ូតូលើដងផ្លូវបង្កការភ្ញាក់ផ្អើលរំខាក់ដល់អ្នករួមដំណើរ ។
ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងយោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ បងលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងតាមឃាត់ពួកគេនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដោយដកហូតម៉ូតូចំនួន ០២គ្រឿងជាមធ្យោបាយជិះបង្ហោះតាមដងផ្លូវ។
ក្រោយសាកសួររួចសមត្ថកិច្ចបានរក្សាទុកម៉ូតូរយៈពេល០៣ខែសិនហើយបានហៅអាណាព្យាបាលមកធានាយក ទៅអប់រំណែនាំនៅមូលដ្ឋានវិញ បន្ទាប់ពីបានធ្វើកិច្ចសន្យាថាឈប់ប្រព្រឹត្តិបន្តទៀត ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច