ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានសហការជាមួយប្រជាការពាខណ្ឌ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន៥កញ្ចប់តូច នៅវេលាម៉ោងវេលាម៉ោ៦និង២០នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមផ្លូវបេតុងចណុចបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ចំរុង ហៅខ្លា ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរកម្មករសំណង់ ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី២ ឈ្មោះ ជឹម សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ មុនរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែកលាវ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុខពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវសហការជាមួយកម្លាំងប្រជាការពាកំពុងតែល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏ប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ ចំរុង ហៅខ្លា កំពុងឈរតែម្នាក់ឯងដោយមានសង្ស័យ រួចក៏បានឃាត់ឲ្យឈប់ និងឆែកឆេររកឃើញថ្នាំញៀន២កញ្ចប់តូច ពេលនោះសមត្ថកិច្ចបានសួរនាំ គឺគេទិញពីឈ្មោះជឹម សុជាតិ ក្នុងតំលៃ៣០០០០រៀល ដើម្បីយកទៅលក់បន្តទៀត តែមិនទាន់ទាំងបានយកទៅលក់ផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។
បន្ទាប់ពីសួរនាំជមសង្ស័យខាងលើរួចមក កម្លាំងសមត្ថកិច្ច ក៏បានឈានទៅឃាត់ខ្លួនជឹម សុជាតិ នៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃ ដដែល នៅចណុចក្រុមហ៊ុនជូបី រកឃើញថ្នាំ៣កញ្ចប់ទៀត ។
បច្ចប្បន្នជនសង្ស័យទាំងពីរនាក់ និងថ្នាំ២កញ្ចប់ ត្រូវបាននាំខ្លួនមកសាកសួរនៅប៉ុស្តិ៍ផ្សារដើមថ្កូវ និងបញ្ជូនបន្តទៅអធិការដ្ឋាចំការមនចាត់ការតាមផ្លូវច្បាប់ ៕ ជីម ភារ៉ា ដង្កោ