ភ្នំពេញ៖ កម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ, លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ និងលោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងធ្វើការចុះត្រួតពិនិត្យធ្វើការត្រួតពិនិត្យតាមទីតាំងអាគារ វ័ន ផាក(ONE PARK) (តំបន់អភិវឌ្ឍន៍បឹងកក់) ស្ថិតនៅផ្លូវR៨ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ក្នុងភូមិសាស្ដ្រខណ្ឌដូនពេញ បានសរុបចំនួនទីតាំងរួមមាន ៖
-ទីតាំងទី១ ឈ្មោះ សូឡាឌាអុិនធើណេសិនណល(SOLADIA INTERNATIONAL)
-ទីតាំងទី២ ពីវ៉ូតា អិនធើណេសិនណល(ខេមបូឌា)
-ទីតាំងទី៣ អុកវ៉ូត ( oakwood ) ។
យោងតាមរដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ក្នុងនោះពិនិត្យឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤០២ (ស្រី១៤៨នាក់) មាន ១៩សញ្ជាតិ និងពុំមានឯកសារត្រឹមត្រូវចំនួន ០០នាក់។ ក្នុងនោះក្រុមការងារបានពិនិត្យឃើញមានទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន ០០ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០០នាក់ (ស្រី ០០នាក់) ជនជាតិ០០ដកហូតសម្ភារៈ០០ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០០នាក់ (ស្រី ០០នាក់។
បន្ទាប់ពីធ្វើការត្រួតពិនិត្យទីតាំងខាងលើ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបន្តចុះត្រួតពិនិត្យតាមទីតាំងអាគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនទៀត បានចំនួន០៥ទីតាំង÷
១-ផ្ទះសំណាក់ DoDo ផ្លូវលេខ៩០ ភូមិ១១ សង្កាត់ស្រះចក
២-ផ្ទះសំណាក់ ភូលថប ផ្លូវលេខ៩០ ភូមិ១១ សង្កាត់ស្រះចក
៣-សណ្ឋាគារ យូនិក ហូថែល ផ្លូវលេខ៩០ ភូមិ១១ សង្កាត់ស្រះចក
៤-ផ្ទះសំណាក់ ព្រៃនគរ ស្ថិតនៅផ្លូវ៦១ ភូមិ១០ សង្កាត់ស្រះចក
៥-PRECIOUS Apartment ស្ថិតនៅផ្លូវ៦៥ ភូម១០ សង្កាត់ស្រះចក។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះពិនិត្យឃើញជនបរទេសស្នាក់នៅសរុបចំនួន ៥៣នាក់ (ស្រី ២២នាក់) មានឯកសារត្រឹមត្រូវ និងពុំឃើញមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច