ភ្នំពេញ៖ រថយន្តម៉ាកCOROLAមួយគ្រឿងបើកបបរដោយបុរសម្នាក់ក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រាជោគជាំក៏រ៉េចង្កូតជ្រុលទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី១៧ខែកុម្ភះ ឆ្នាំ២០២៦ ចំណុចទល់មុខក្រសួងដែនដី ស្ថិតនៅលើផ្លូវ១០០៣ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក COROLAពណ៌ ក្រហមមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2J-8197 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតជ្រុលទៅបុកខឿនថ្មពុះចែកផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់តៃកុងនិងអ្នករួមដំណើរក្បែខាង ចំណែកឯអ្នកបើកបរវិញត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំបន្ត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច