ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោផ្ដាំសួរសុខទុក្ខអតីតនាយករដ្ឋមន្រ្ដីសិង្ហបុរី លី សៀនឡុង និងអតីតមេដឹកនាំផ្សេងទៀត ខណៈមេ ដឹកនាំអាស៊ានកាលពី១០ឆ្នាំមុនពិតជាស្រឡាញ់រាប់ អានគ្នាខ្លាំងណាស់

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានផ្ញើសារផ្ដាំសួរសុខទុក្ខអតីតនាយករដ្ឋមន្រ្ដីសិង្ហបុរី លី សៀនឡុង និងអតីតមេដឹកនាំផ្សេងទៀត ដោយសម្ដេចបានរម្លឹកថា មេដឹកនាំអាស៊ានកាលពី ១០ឆ្នាំមុនពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់។

ការផ្ញើសារផ្ដាំសួរសុខទុក្ខរបស់សម្ដេចតេជោ នាពេលនេះ បន្ទាប់ពីបានទទួលរូបថតមួយសន្លឹក ដែលឯកឧត្តម លី សៀនឡុង អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីបង្ហោះរំលឹកខួប១០ឆ្នាំនៃការប្រជុំអាស៊ាន- អាមេរិក (17.2.2016.17.2.2026)។

សម្ដេចតេជោ បានសរសេរថា៖«ខ្ញុំទទួលបានរូបថតមួយសន្លឹកដែលឯកឧត្តម លី សៀនឡុង អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីបង្ហោះរំលឹកខួប១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក(17.2.2016.17.2.2026) ដែលអតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាធ្វើជាម្ចាស់ផ្ទះ»។

សម្ដេចតេជោបានថ្លែងថា៖«ខ្ញុំនៅចាំបានថាពេលនោះឯកឧត្តម លី សៀនឡុងជាអ្នកថត និងបង្ហោះលើគណនីFacebook របស់គាត់។ និយាយតាមត្រង់ពេលនោះ មេដឹកនាំអាស៊ានពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់»។

សម្ដេចតេជោ បានលើកឡើងថា ក្នុងចំណោមនាយករដ្ឋមន្ត្រីទាំង៤នាក់នេះខ្ញុំមានអាយុតិចជាងគេនិងឯកឧត្តម ថោង លន់(ឡាវ) អាយុច្រើនជាងគេ។

សម្ដេចបានផ្តាំសួរសុខទុក្ខថ្នាក់ដឹកនាំទាំង៣រូបនិងសូមអរគុណឯកឧត្តម លី សៀនឡុង ដែលបានចែករំលែក រូបថតនេះដល់សម្ដេច និងមេដឹកនាំបណ្ដាប្រទេសដទៃទៀត៕


ចែករំលែក៖