ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុករថយន្តកុងតឺន័រពីមុខពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តកុងតឺន័រពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ កាលពីវេលាម៉ោង ១១ និង៥០ នាទីយប់ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចមុខតំបន់េសដ្ឋកិច្ចពិសេស តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ កន្ទោក ខ័ណ្ឌកំបូល ។

ជនរងគ្រោះឈ្មោះ គ្រីប សុខគ្រី ភេទប្រុស អាយុ ៤០ឆ្នាំ មានស្រុកកំណើតនៅ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុ

នពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-7574 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិច ទៅកើត លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ 1JO-4306 ធ្វើដំដំណើរបញ្រ្ជាសទិសគ្នា ពីកើតទៅលិច ហេីយបានរេចង្កូតទៅឆ្វេងដៃ ជ្រុលទៅបុករថយន្តកុងតឺន័រពីមុខពេញទំហឹង បោកខ្ទប់ជាមួយរថយន្ត ហូរឈាមស្រោចពេញខ្លួន ភ្លាមនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៌ បានស្នើសុំរថយន្តសង្រ្គោះបន្ទាន់ 711 កងពលតូចលេខ៧០ ដើម្បីបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យ។

ប្រភពដដែរបានបន្តថា ក្រោយកើតហេតុភ្លាម រថយន្តសង្គ្រោះ 711 កងពលតូច៧០ បានចុះទៅកន្លែងកើតហេតុភ្លាមៗ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុបានទាក់ទងជំនាញ ចរាចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការណ៌វាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ ចំណែកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖