ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងស្ទឹងត្រែងប្រមូលក្មេងសិស្សសាលា១៦នាក់ដែលគេចមិនព្រមចូលរៀន យកមកអប់រំណែនាំហៅឪពុកម្ដាយមកធានា

ចែករំលែក៖

ខេត្តស្ទឹងត្រែង÷ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦លោក ថាវ ប៊ុនថេន អភិបាលរងក្រុង តំណាងលោក លី មីណា អភិបាលក្រុងស្ទឹងត្រែង និងជាអនុប្រធានគណៈបញ្ជា ការឯកភាពរដ្ឋបាលក្រុង ដឹកនាំក្រុមការងារចុះអនុវត្ត វិធានការរដ្ឋបាលឃាត់ និងប្រមូលបានក្មេងៗ សិស្ស សាលា ដែលគេចសាលាមិនចូលរៀន ហើយនាំគ្នា

ប្រមូលផ្តុំនៅតាមកញ្ចុះស្បូវ១កន្លែង តាមផ្លូវចូលភូមិ

ហាងខូបាន ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

 

ក្រោយការចុះអនុវត្តវិធានការខាងលើ សិស្សគេចសាលា

ចំនួន១៦នាក់ ត្រូវបានឃាត់និងធ្វើការអប់រំណែនាំ ព្រម ទាំង ផ្តិតមេដៃលើកិច្ចសន្យា ហើយអញ្ជើញឪពុកម្តាយ មកធានាយកត្រលប់ទៅផ្ទះវិញ។

ចំពោះការចុះអនុវត្តវិធានការខាងលើ ជំហានទី១សុំរក្សាសិទ្ធិបិទមុខសិន ប៉ុន្តែប្រសិនបើមុខសញ្ញាដដែលនៅតែកើតមានជាលើកទី២ ពេលដែលឃាត់បាន គឺត្រូវកោរសក់ ( កោរត្រងោល ) និងបង្ហោះបង្ហាញមុខជា សាធារណៈ ដោយមិនលើកលែង។

គួររំលឹកផងដែរថា ក្រុមក្មេងសិស្សសាលាទំនើងអស់ ទាំងនេះ តែងតែធ្វើសកម្មភាពបើកបរម៉ូតូលឿនៗ

បង្ហោះម៉ូតូ ជក់បារី នៅតាមបណ្តោយផ្លូវចំណុចខាងលើ

ដែលសកម្មភាពទាំងនេះ អាចនឹងបង្ករផលប៉ះពាល់ដល់

អ្នកធ្វើដំណើរតាមដងផ្លូវ និងប៉ះពាល់ដល់ការសិក្សា

ព្រមទំាង អាចនឹងឈានទៅដល់ ការប្រព្រឹត្តអំពើអបាយមុខផ្សេងៗនៅពេលខាងមុន៕


ចែករំលែក៖