ប្រធានក្លឹប Benfica លោក Rui Costa បានបញ្ជាក់ថា លោក Jose Mourinho នឹងបន្តដឹកនាំក្រុមរបស់គាត់នៅរដូវកាលក្រោយ។
មុនការប្រកួតជើងទីមួយវគ្គ Playoff នៃពាន UEFA Champions League ទល់នឹង Real Madrid លោក Rui Costa បានផ្តល់សម្ភាសន៍ខ្លីដល់សារព័ត៌មានអេស្ប៉ាញ El Chiringuito ដោយបញ្ជាក់យ៉ាងច្បាស់ថាលោក Mourinho នឹងនៅបន្តជាមួយក្លឹបសម្រាប់រដូវកាល 2026/27។
នៅពេលត្រូវសួរថា តើគ្រូបង្វឹកព័រទុយហ្គាល់រូបនេះនឹងបន្តនៅឆ្នាំក្រោយឬអត់ Rui Costa បានឆ្លើយថា៖ «បាទ គាត់នឹងនៅបន្ត»។
គួរឱ្យកត់សម្គាល់ថា ប៉ុន្មានថ្ងៃចុងក្រោយៗនេះ សារព័ត៌មានអេស្ប៉ាញបានរាយការណ៍អំពីពាក្យចចាមអារ៉ាមនៃការត្រឡប់របស់លោក Mourinhoទៅកាន់ទីលាន Santiago Bernabeuរបស់ក្លឹបReal Madrid វិញ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច