ភ្នំពេញ៖ដេីម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា រដ្ឋបាលសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោកវ៉ា សាវឿន ចៅសង្កាត់ និងលោក សុទ្ធ សុជាតិចៅសង្កាត់រងទី១ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយរំដោះទឹកមួយខ្សែ នៅក្នុងភូមិព្រៃព្រៃត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។
លោក វ៉ា សាវឿនចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ដោយឃេីញថា ប្រឡាយខាងលេីពោពេញទៅដោយកាកសំណល់ ស្មៅដុះជិតចរន្តទឹកហូរ ងាយនិងការកកស្ទះ ទឹកមិនហូរដេីម្បីបញ្ចៀសការជន់លិចនារដូវវស្សាទេីបរដ្ឋបាលសង្កាត់ បានដាក់គ្រឿងចក្រមកកាយស្តារប្រឡាយខាងលេីតែម្តង។
លោក វ៉ា សាវឿន ចៅសង្កាត់បានបញ្ជាក់ថា ការកាយស្តារប្រឡាយខាងលេីនេះគឺចាប់ពីខាងក្រោយវិទ្យាល័យ ហ៊ុនសែនជម្ពូវ័ន រហូតទៅដល់ផ្លូវជាតិលេខ៣ ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាវិចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច