ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចម៉ូតូឃើញចាស់ពេក ទុកអាចាស់ ដូរលួចយកអាថ្មី…ត្រូវជាប់អន្ទាក់សមត្ថកិច្ចក្រុងឧដុង្គម៉ែជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការណែនាំពីលោកឧត្ដមសេនីយ៍ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កំលាំងអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានសហការស្រាវជ្រាវរហូតឃាត់បានមុខសញ្ញាលួចម៉ូតូពីស្រុកពញាឮ ខេត្ដកណ្ដាល ។

លោកវរសេនីយ៍ទោ ជុន សូឃូន អធិការនគរបាលក្រុងឧដុង្គម៉ែជ័យ បានឱ្យដឹងថា ករណីចោរលួចម៉ូតូជនរង គ្រោះឈ្មោះ ដុំ វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិដំណាក់ស្មាច់

សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ។

ជនសង្ស័យឈ្មោះ សៀន កុសល ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរង គ្រោះម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិត ឆ្នាំ២០១៩ (ឡើងស៊េរីឆ្នាំ២០២២) ពាក់ផ្លាកលេង កំពង់ឆ្នាំង 1I-8122។ ដោយបន្សល់ម៉ូតូ ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ គ្មានផ្លាកលេខ ជាម៉ូតូដែលជនសង្ស័យប្រាប់ថា បានលួចមកពី

ខេត្ដកណ្ដាល និងបានជិះមកដល់ទឹកដីក្រុងឧុង្គម៉ែជ័យប្រទះឃេីញម៉ូតូថ្មីជាង ក៏ចុះទៅធ្វេីសកម្មភាពលួចយកតែម្ដង។

ដោយបានអនុញ្ញាតសមត្ថកិច្ច នគរបាលក្រុងឧដុង្គម៉ែ

ជ័យបានប្រគល់ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅឆ្នាំ២០១៩ (ឡើងឆ្នាំ២០២២) និងម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ឆ្នាំ២០១២ គ្មានផ្លាកលេខ ជូនម្ចាស់ប្រេីប្រាស់វិញ រីឯជនសង្ស័យបានកសាងសំណុំរឿង តាមនីតិវិធី៕


ចែករំលែក៖