ខេត្តកំពង់ស្ពឺ÷នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត ម៉ាក TOYOTA RAV4 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2N-8260 និងរថយន្ដម៉ាក ហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-8749 សណ្តោង សឺមីរ៉ឺម៉ក ពាក់ផ្លាកលខ ភ្នំពញ 4A-9742 បណ្ដាលឲ្យ មានមនុស្សរងរបួស 6 នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតនៅលើជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៩-៧០ ត្រង់ចំណុចភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺអ្នកបេីក
រថយន្តម៉ាក TOYOTA RAV4 ឈ្មោះ ចន ចាន់ថុល ប្រុស ៣២ឆ្នាំ មានអ្នករួមដំណើរ ៥នាក់ បានបេីកបរពីទិសខាងលិច ឆ្ពោះទៅទិសខាងកេីត។ លុះដល់ចំណុចខាងលេីបានបុករថយន្តម៉ាក ហ៉ីយ៉ាន់ដាយ ផ្លាកលេខ
ភ្នំពេញ3F-8749 សណ្តោង សឺមីរ៉ឺម៉ក ពាក់ផ្លាកលខ
ភ្នំពញ4A-9742 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានគេចខ្លួនក្រោយកេីតហេតុ ដែលបេីកបរក្នុងទិសដៅបញ្ច្រាសគ្នា ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អអធិការនគរបាលស្រុកភ្នំស្រួចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ បបណ្ដាលឱ្យមានអ្នករបួស៦នាក់(ស្រី៣នាក់)របួសធ្ងន់ ១នាក់ប្រុស (ចន ចាន់ថុល) អ្នកបេីកបរនិងបង្កឲ្យខូច ខាតរថយន្ត២គ្រឿង។
ចំពោះវត្ថុតាងរថយន្តទាំង២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បី ចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច