ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងចាត់តាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជ័យសែន ខេត្តព្រះវិហារ។
ក្នុងស្មារតីពង្រឹងការងារបម្រើប្រជាជន លោក កង សៅគុណ ត្រូវបានចាត់តាំងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជ័យសែន ដើម្បីដឹកនាំយន្តការគណបក្សឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។
ការរៀបចំរចនាសម្ព័ន្ធថ្មីនេះ ធ្វើឡើងក្នុងគោលបំណង ៖
• ពង្រឹងសាមគ្គីភាព ផ្ទៃក្នុងបក្សឱ្យកាន់តែស្អិតរមួត។
• ជំរុញសកម្មភាពចុះមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ពលរដ្ឋ។
• បង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សនៅថ្នាក់មូលដ្ឋាន។ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ស្រុកជ័យសែន បម្រើប្រជាជន ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច