ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តមួយគ្រឿងក្នុងល្បឿនលឿនរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរបាំងថ្មខ្ទាត់ចេញពីជួរចំនួនមួយផ្ទាំងនិងបណ្តាលឱ្យរថយន្តរងការខួចខាតផងដែរ។
ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង២:១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាក TRACKER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CC-3988 បានបេីកក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុក៏បានរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលរបាំងថ្មខ្ទាចចេញពីជួរមួយផ្ទាំងចំណែករថយន្តរងការខូចខាតទៅមុខលែងរួច។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច




