ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័រ ឆ្លងផ្លូវត្រូវហុងដារឌ្រីមសេ១២៥ បុករបួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ : បុរស២នាក់ រងរបួសធ្ងន់ ខណៈជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនជាប់ ជ្រុលបុករថយន្តហាឡែនឌ័រមួយគ្រឿង បើកបរដោយបុរសម្នាក់ឆ្លងផ្លូវមិនប្រយ័ត្ន ។

ហេតុការណ៍នេះ នៅវេលាម៉ោង៩យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស ម្នាក់បើករថយន្តហាយឡែនឌឺ មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២J-២៣២៨ បើកចេញក្នុងបុរីញ៉ូថោនទិដៅពីលិចទៅកើត ឡើងមកផ្លូវសហព័ន្ធរ៉ុស្សី ចំណែកម៉ូតូរងគ្រោះ ម៉ាកហុងដារ១២៥ស៊េរី 012 ពាក់ស្លាកលេខភ្នំពេញ 1BF-7956 ជិះគ្នា២នាក់ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូបានវ៉ាកអឺ ចាប់ហ្វ្រាំង មិនទាន់ជ្រុល ទៅបុកចំទ្វារក្រោយហួសទៅបុកកាងឡានឲ្យដួលបោកនឹងថ្នល់ បណ្តាលឲ្យអ្នកឌុបរងរបួសធ្ងន់ រីឯអ្នកជិះក្រោយរងរបួសស្រាលចំណែករថយន្តខូតខាតទ្វារបាក់កាងក្រោយ និងបែកកង់ក្រោយឆ្វេងទៅមុខលេងរួច ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តគ្លីនិក ហុង ហាក់ មកដឹកទៅសង្គ្រោះបន្ទាន់ ចំណែកម៉ូតូ និងរថយន្ត ត្រូវបាននគរបាលជំនាញចរាចណ៍វាស់វែងយកទៅរក្សាទុក នៅផ្នែកចរាចរណ៍ខណ្ឌពោធិសែនជ័យ ដើម្បីរង់ចាំការដោះស្រាយ ៕ សុខាសែនជ័យ

image3 image1 image2


ចែករំលែក៖