ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ែកសឺដេសបុកបង្គោលភ្លើងក្រឡាប់ផ្ងារកង់សង្ស័យអ្នកបើកបរស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ែកសឺដេស១គ្រឿង បើកក្នុងល្បឿនលឿ នហើយទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារកង់លើសួនច្បារ សង្ស័យអ្នកបើកបរស្រវឹងស្រា ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក មែកសឺដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AI ៥៧២៧រួមដំណើរដោយបុរសបួននាក់ ក្នុងស្ថានភាពស្រវឹងស្រាទាំងអស់ ហើយបើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដោយសារតែស្ថានភាពផ្លូវកោង និងដាច់ភ្លើងងងឹតផងនោះ ទើបធ្វើឲ្យអ្នកបើកបរបួងចង្កូតមិនទាន់ ជ្រុលឡើងលើសួនច្បារ រួចហោះទៅបុកបង្គោលភ្លើង ក្រឡាប់ផ្ងារកង់តែម្តង ប៉ុន្តែមិនមានអ្នករងរបួសធ្ងន់ឡើយ ។

ក្រោយពេលកើតហេតុ ពេលដែលសមត្ថកិច្ចមិនទាន់មកដល់កន្លែងកើតហេតុ អ្នកបើករថយន្តបង្ក ព្យាយាមទាក់ទងទៅរថយន្តស្ទូច មកស្ទូចរថយន្តបម្រុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចមកទាន់ហើយឃាត់អ្នកបើកបរ និងរថយន្តដើម្បីរង់ចាំខាងជំនាញចរាចរណ៍រាជធានីភ្នំពេញមកវាស់វែងនិងអូសយករថយន្ត និងអ្នកបង្កយកទៅស្នងការរាជធានីភ្នំពេញ ដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

are-5 are are-1 are-2 are-3 are-4


ចែករំលែក៖