ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនេីង០៦នាក់ ពាក់ព័ន្ធករណីហិ ..;ង្សា (វា ..;យគ្នាទៅវិញទៅមក)

ចែករំលែក៖

ភ្នំពេញៈ  អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនក្មេងទំនេីងចំនួន០៦ នាក់ ពាក់ព័ន្ធនឹងករណីហិ ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វា ..;យគ្នាទៅវិញទៅមក) ប្រព្រឹត្តបទល្មើសនៅចំណុចមុខហាងផឹកសុីយីហោ សាកាឡា ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៦:៣០នាទីព្រឹក។

ឃាត់ខ្លួនជនសង្ស័យក្មេងទំនេីងចំនួន០៦៖

១-ឈ្មោះ សោ ពិសិដ្ឋរតនៈ ភេទ ប្រុស  មុខរបរ ជាងកាត់សក់។

២-ឈ្មោះ មូស្លីមហៃ្សណាល់អាពីទីន ភេទ ប្រុស មុខរបរ សិស្ស។

៣-ឈ្មោះ ញឹក ម៉េងឈាង ភេទ ប្រុស  មុខរបរ សិស្ស។

៤-ឈ្មោះ នី សាគីន ភេទ ប្រុស មុខរបរ ដឹកជញ្ជូន។

៥ -ឈ្មោះ រិទ្ធ រ៉ាយុទ្ធ ភេទ ប្រុស មុខរបរ ដឹកជញ្ជូន។

 ៦ -ឈ្មោះ ប៊ុនថា រិទ្ធីស័ក្ក ភេទ ប្រុស  ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។

បច្ចុប្បន្នក្មេងទំនេីងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕


ចែករំលែក៖