ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ការធ្វើបទសម្ភាសន៍ជាមួយ AOT និងជនបរទេសជាការល្អ គួរអញ្ជើញជនបរទេសឲ្យបានច្រើនដែលចាប់អារម្មណ៍លើបញ្ហាកម្ពុជាធ្វើបទសម្ភាសន៍និងចាក់ផ្សាយតាមកាសែត វិទ្យុនិងទូរទស្សន៍នានា។

២- សៀមលេងល្បិចពីបទឈប់បាញ់ នៅពេលបទឈប់បាញ់ចូលជាធរមានកងទ័ពសៀមរុលចូលមកក្នុងទឹកដីកម្ពុជាភ្លាមៗហើយនិយាយថាបទឈប់បាញ់គឺឈរជើងនៅត្រង់ណានៅត្រង់នោះ?

៣- ការយកលួសបន្លានិងទូកុងតឺន័រមកដាក់នៅក្នុងទឹកដីកម្ពុជា គឺធ្វើក្រោយបទឈប់បាញ់និងក្រោយៗមកទៀត។

៤- ការមកធ្វើផ្លូវថ្មី ជីប្រឡាយ វាយកម្ទេចរូបបដិមាព្រះវិណ្ណុ ការវាយកម្ទេចអាគារសាធារណៈ វត្តអារ៉ាម ជីកលេណដ្ឋានរឹងមាំ។ល។ សុទ្ធតែប្រព្រឹត្តទៅក្រោយបទឈប់បាញ់។

៥- ក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមដោយលោកត្រាំបានទទួលការឯកភាពពីអ.ស.បហើយ ដូច្នេះក្រុមប្រឹក្សាសន្តិភាពគឺជាអង្គការអន្តរជាតិស្របច្បាប់។

៦- អ.ស.ប.និងអង្គការសន្តិភាពមានតួនាទីប្រហាក់ប្រហែលគ្នាគឺការពារ និងដោះស្រាយទំនាស់រវាងរដ្ឋនិងរដ្ឋព្រមទាំងជួយកសាងអភិវឌ្ឈន៍បណ្តាប្រទេសលើពិភពលោកជាសមាជិក អ៊ស.ប.និងអង្គការសន្តិភាពចាយលុយភាគច្រើនពីសហរដ្ឋអាមេរិកដូចគ្នា?

៧- សៀមបានប្រែក្លាយការឈ្លានពានទឹកដីកម្ពុជាថាជាការប៉ះទង្គេចគ្នានៅតាមព្រំដែន តែការពិតបង្ហាញថាគឺជាទង្វើឈ្លានពាននិងកាន់កាប់ទឹកដីកម្ពុជាស្រស់ៗតែម្តងដែលសៀមមិនលាក់ជិតបានទេ។

៨- សាក្សីរស់ដែលបញ្ជាក់ថាសៀមពិតជាឈ្លានពានកម្ពុជាដោយខុសច្បាប់ គឺក្រោយបទឈប់បាញ់ មានក្រុមAOTជាសាក្សី សារព័ត៌មានធំៗរបស់បរទេសនិងប្រជាជនកម្ពុជានីងភូមិដែលពាក់ព័ន្ធនឹងការឈ្លានពានរបស់សៀម?

៩- ក្រុមឧទ្ទាមក្រៅច្បាប់បានតែនិយាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា តែពួកនេះគ្មានលទ្ធភាពអីអាចដោះស្រាយបញ្ហាសៀមឈ្លានពានកម្ពុជាទេ?

១០- សភាពការណ៍នៅអ៊ុយក្រែនខុសគ្នាពីសភាពការណ៍នៅកម្ពុជា មិនអាចបោះបង់ទឹកដីដែលសៀមឈ្លានពានខុសច្បាប់ក្រោយបទឈប់បាញ់ដើម្បីសន្តិភាពទេ?

ដោយ ៖ លោក សុខ ឥសាន


ចែករំលែក៖