ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជលផលព័ទ្ធចាប់ក្រុមឆក់ និងកាប់ព្រៃលិចទឹក៦នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនជាតិវៀតណាមចំនួន៦នាក់ត្រូវបានសមត្ថកិច្ចរដ្ឋបាលជលផលឃាត់ខ្លួនបន្ទាប់ពីក្រុមជនជាតិវៀតណាមទាំងនេះបានចូល ទៅកាប់ព្រៃលិចទឹក ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង៩និង១០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចខណ្ឌ័ រដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងថា ក្រុមជន ជាតិវៀតណាមដែលត្រូវឃាត់ខ្លួននេះ ១.ឈ្មោះចាំង យ៉ាំងឡុង អាយុ៣២ឆ្នាំ ២.ឈ្មោះចាំង យ៉ាំងមិន អាយុ៣៦ ឆ្នាំ ៣.ឈ្មោះចាំង យ៉ាំងយូ អាយុ១៣ឆ្នាំ ៤.ឈ្មោះចាំង យ៉ាំងទឹង អាយុ១៨ឆ្នាំ ៥.ឈ្មោះចាំង យ៉ាំងហឿង អាយុ២៥ឆ្នាំ និង៦.ឈ្មោះង្វៀង យ៉ាំងដាយ អាយុ១៤ឆ្នាំ ពួកគាត់ទាំង៦នាក់មាន ទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតនូវវត្ថុតាងទូកម៉ាស៊ីន៣គ្រឿង និងសម្រាស់២៥០មែក ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួនក្រុមជនជាតិវៀតណាមនេះ គឺមានប្រជាពលរដ្ឋបានផ្តល់ព័តមានមកសមត្ថកិច្ចជំនាញ ស្តីពីសកម្មភាពរបស់ក្រុមជនជាតិវៀតណាម ទាំង៦នាក់នេះ បានធ្វើសកម្មភាពកាប់ព្រៃលិចទឹកនៅក្នុងតំបន់ខាងលើ ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានសហការជាមួយកម្លាំងប៉ុស្តិ៍ចុះទៅមូលដ្ឋានខាងលើនេះ រួចបានឃើញ សកម្មភាពជាក់ស្តែង និងបានព័ទ្ធចាប់តែម្តង ។

ក្រោយពីធ្វើការឃាត់ខ្លួនបាន សមត្ថកិច្ចបានបញ្ជូនមកខ័ណ្ឌរដ្ឋបាលជលផល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា

sd-2 sd sd-1

abs-2 abs abs-1


ចែករំលែក៖